តាក់ស៊ី​និង​កុងតឺន័រ​ព្រលះ​គ្នា​លើផ្លូវ​ជាតិ​លេខ​៤ បណ្ដាល​ឲ្យ​ជនជាតិ​ម្នាក់​និង​ខ្មែរ​ម្នាក់​ស្លាប់​

919
ចែករម្លែក

ដោយ : វណ្ណៈ / ​ព្រះ​សីហ​នុ ៖ ​មនុស្ស​២​នាក់​ទៀតហើយ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ​ក្នុងស្រុក​កំពង់សីលា ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​បាន​ស្លាប់ យ៉ាង​អ​ណោ​ច​អធ័ម​កន្លងទៅ​ថ្មីៗ​នេះ​។

​ហេតុការណ៍ដ៏គួរសោកសង្រេង​នេះ​ បានកើតឡើង​នៅលើ​ដង​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១២៥.១២៦ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី វេលា​ម៉ោង​២៣និង១០​នាទី​យប់ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា រថយន្ត និង រថយន្្ដ៣​គ្រឿង មាន​ទិសដៅ​ផ្ទុយគ្នា​ភ្នំពេញ-​ព្រះសីហនុ បាន​បុក​គ្នា​ពេញទំហឹង​។​

១. រថយន្ត​កុង​ទី​ន័​រ ស្លាក​លេខ​ភ្នំពេញ​៣A ០៤៨៦​អ្នកបើកបរ​រត់គេច​បាត់ ទិសដៅ ព្រះសីហនុ​.​ភ្នំពេញ​
២.​រថយន្ត​កុង​ទី​ន័​រ ស្លាក​លេខ​ភ្នំពេញ​៣B ៤១៧២ អ្នកបើកបរ​រត់គេច​បាត់ ទិសដៅ ព្រះសីហនុ​.​ភ្នំពេញ
៣. រថយន្ត​ហាយ​លែ​ន​ឌ័​រ ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​២AQ ៤៥០៣ ទិសដៅ ភ្នំពេញ​.​ព្រះសីហនុ ជិះ​គ្នា​ចំនួន​០២​នាក់ ប្រុស ស្លាប់​ទាំង​២​នាក់ បុក​ជាប់​ជាមួយ​រថយន្ត​កុង​ទី​ន័​រ​ស្លាក​លេខ​ភ្នំពេញ​៣B ៤១៧២ ។​

​ប្រភព​ដដែល​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ ​១.​ឈ្មោះ កែវ ផល្លី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​តាក់​សុ​ី មាន​ទីលំនៅ​ភូមិ​១ សង្កាត់​២ ក្រុង​/​ខេត្ត​ព្រះសីហនុ ស្លាប់​នៅនឹងកន្លែង, ​២.​ឈ្មោះ AN YAN ភេទ​ប្រុស ជនជាតិ​ចិន មាន​ទីលំនៅ​ខេត្ត JIANGXI ប្រទេស​ចិន ស្លាប់​នៅនឹងកន្លែង​។​

​បច្ចុប្បន្ន​រថយន្ត​ទាំង​០៣​ខាងលើ​ត្រូវបាន​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ចំណែក​សាកសព​ជនជាតិខ្មែរ​ត្រូវបាន​ប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​សាព​សព​ជនជាតិ​ចិន សមត្ថកិច្ច​កំពុង​ទាក់ទង​ស្ថានទូត​សា​ម៉ី ដើម្បី​ទទួលយក​សាកសព​៕ B

#