តាក់ស៊ី​ហោះ​ចាប់ផ្តើម​ដឹក​អ្នកដំណើរ​សាកល្បង​ដោយ​ជោគជ័យ​នៅ​ទីក្រុង​ស៊ីន​ស៊ីណា​រី រដ្ឋ​អូ​ហៃ​យ៉ូ​

1446
ចែករម្លែក

​ក្រុមហ៊ុន Surefly ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Workhorse បាន​បញ្ជូន​តាក់ស៊ី​ហោះ​ឡើងលើ​មេឃ​ដោយ​ជោគជ័យ ជាមួយ​មនុស្សម្នា​ក់នៅ​ខាងក្នុង​នោះ​ជា​លើកដំបូង​។

​តាក់ស៊ី​ហោះ​របស់ Surefly បានធ្វើ​តេស្ត​ដោយ​ដឹក​មនុស្ស​នៅក្នុង​នោះ​ដោយ​ជោគជ័យ​ពេញលេញ​នៅ​ខាងក្រៅ​ក្រុង​ស៊ីន​ស៊ីណា​រី​។​

Workhorse គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែលមាន​វិញ្ញាបនបត្រ​ធ្វើ​ពិសោធន៍ FAA ចាំបាច់​ដើម្បី​សាកល្បង​ប្រភេទ​រថយន្ត​តាក់ស៊ី​នេះ​នៅក្នុង​សហរដ្ឋអាមេរិក​។​

​តាក់ស៊ី​ហោះ Surefly ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​នៅឯ​ពិព័រណ៍​យន្តហោះ​ទីក្រុង​ប៉ារីស​កាលពី​ខែមិថុនា​ឆ្នាំមុន​។​

​លោក ច​ន ហ្គ្រា​បឺ ប្រធាន​ប្រតិ​ប​ត្ដិ​ការ​បាន​និយាយថា “​មេកា​និក​នៃ​ការហោះហើរ​តាក់ស៊ី​ហោះ​នេះ​គឺ​ខុសគ្នា​ទាំងស្រុង​ពី​ឧទ្ធម្ភាគចក្រ​ឬ​យន្តហោះ​”​។​

​អ្នកបើក​តាក់ស៊ី​ហោះ​នេះ​ត្រូវ​ប្រាប់​កុំព្យូទ័រ​តាម​ប្រព័ន្ធ​មួយ​ហៅថា Fly-by Wire System ឱ្យ​ដឹក​អ្នកបើកបរ​នោះ​ទៅ​កន្លែង​ណាមួយ ហើយ​កុំព្យូទ័រ​នឹង​រក​វិធី​ធ្វើ​ម៉េច​អាច​ហោះ​ទៅ​ទីនោះ​ដោយមាន​សុវត្ថិភាព អាច​ទុកចិត្តបាន និង​មាន​ផាសុខភាព​៕ ដោយ៖ កញ្ញាដាលីស

តាក់ស៊ី​ហោះ Surefly ធ្វើតេស្ត​ដោយ​ជោគជ័យ​នៅ​ទីក្រុង​ស៊ីន​ស៊ីណា​រី