តាក់ស៊ី​ហោះ​ពេលអនាគត អាច​ដាក់ចុះ​ប្រអប់​ផ្ទុក​កៅអី ៤ និង​យោង​ប្រអប់​មួយទៀត​ឡើងលើ ក្នុង​រយៈពេល​ត្រឹម ២ នាទី

1244
ចែករម្លែក

​ផែនការ​នានា​ត្រូវបាន​បង្កើតឡើង​សម្រាប់​តាក់ស៊ី​ហោះ ដែល​អាច​នឹងធ្វើ​បដិវត្ត​ការធ្វើដំណើរ​នាពេល​អនាគត​។​

​ដោយ​ស្គាល់​ថា តាក់ស៊ី​ហោះ TF-2 យានជំនិះ​អនាគត​នេះ​អាច​ដាក់ចុះ​ប្រអប់​ផ្ទុក​កៅអី ៤ និង យោង​ប្រអប់​មួយទៀត​ឡើងលើ​មេឃ ក្នុង​រយៈពេល​ត្រឹម ២ នាទី​ប៉ុណ្ណោះ​។​

​តាក់ស៊ី​នេះ​រួមបញ្ចូល​គ្នា​រវាង​រថយន្ត​ស្របច្បាប់​ធម្មតា ជាមួយ​យន្តហោះ ដោយ​ដឹក​អ្នកដំណើរ​ពី​ច្រកទ្វារ​មុខ​ទៅកាន់​កន្លែង​ចុះ​ឧទ្ធម្ភាគចក្រ រួច​បន្ទាប់មក​វា​នាំ​ពួកគេ​ទៅកាន់​ទិសដៅ​ដែល​បានកំណត់​។​

​ការ​រចនា​ដ៏​អស្ចារ្យ​នេះ​បង្ហាញ​នូវ​បច្ចេកវិជ្ជា​ដែល​អាច​រកបាន​សម្រាប់​អ្នកដំណើរ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ទសវត្សរ៍​ទៀត​ប៉ុណ្ណោះ បន្ទាប់ពី​បាន​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ថ្មី​មួយ​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។​

​តាក់ស៊ី​ហោះ​ភាគច្រើន​គឺមាន​តែ​យានយន្ត​លើ​អាកាស​ផ្តាច់មុខ​តែប៉ុណ្ណោះ ដែល​អាចធ្វើ​ដំណើរ​ពី​ចំណុច A ទៅ​ចំណុច B ដោយ​ប្រើប្រាស់​បន្ទះ​ចុះចត​ផ្សេងៗ​គ្នា​។​

​តាក់ស៊ី​ហោះ​ម៉ូ​ដែល TF-2 ត្រូវបាន​មូលមតិ​ជ្រើស​រើសយក​ដោយ​ក្រុមហ៊ុន​ជាច្រើន​ដូចជា Uber ជាដើម ដែល​កំពុង​ស្វះស្វែង​បើក​ដំណើរការ​តាក់ស៊ី​ហោះ UberAir នៅ​ឆ្នាំ ២០២០ និង​ដាក់​វា​ឱ្យ​ដំណើរការ​ទាន់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២៨ នៅ​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​។​

​តាក់ស៊ី​ហោះ TF-2 របស់​ក្រុមហ៊ុន Terrafugia មាន​វិធីសាស្ត្រ​ផ្សេងគ្នា ដោយ​ប្រើ​យានយន្ត​២ គ្រឿង​ចាំ​ដឹកជញ្ជូន​តាម​ដីគោក និង តាម​អាកាស​។​

​គន្លឹះ​ក្នុងការ​រចនា​គឺ ប្រអប់​ផ្ទុក​អ្នកដំណើរ អាច​ភ្ជាប់​ទៅនឹង​យន្តហោះ និង រថយន្ត​ចាំ​ទទួល​នៅលើ​គោក​។​

​រថយន្ត​ចាំ​ដឹក​នៅលើ​គោក​មួយ នឹង​ដឹក​អ្នកដំណើរ​តាម​ដងផ្លូវ​ទៅកាន់​ទីតាំង​ដែល​បានកំណត់ ហើយ​រថយន្ត​ចាំ​ដឹក​មួយទៀត គឺ​ដឹក​អ្នកដំណើរ​ភ្ជាប់​ទៅ​យន្តហោះ រួច​បន្ត​ហោះ​ទៅកាន់​គោលដៅ​ដែល​បានកំណត់​មួយ​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស

តាក់ស៊ី​ហោះ TF-2 របស់​ក្រុមហ៊ុន Terrafugia អាច​នឹង​ផ្លាស់ប្តូរ​ទាំងស្រុង​នូវ​មធ្យោបាយ​ដឹក​អ្នកដំណើរ​នាពេល​អនាគត