តាមពិតទៅ ការ​ហែល​ទឹក​ផ្តល់​ប្រយោជន៍​ច្រើន

412
ចែករម្លែក

​រាល់​ការហាត់​ប្រាណ​ទាំងអស់​តែងតែមាន​ប្រយោជន៍​ចៀង​អត់​ធ្វើ​អី​សោះ​។ ប៉ុន្តែ​ក្នុង ចំណោម​លំ​ហាត់ប្រាណ​ទាំងឡាយ ការ​ហែល​ទឹក​ត្រូវបាន​គេ​អះអាងថា​ជា​កីឡា ដ៏​ល្អ​បំផុត ព្រោះ​វា​ល្អ​ទាំង​ផ្លូវកាយ​និង​ចិត្ត​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​មួយ ចំនួន​ដែល​អ្នកនឹង​ទទួលបាន​ពី​ការ​ហែល​ទឹក​៖

​ជួយ​សម្រក​ទម្ងន់​
​គ្រាន់តែ​ហែល​ទឹក ៣០​នាទី​ក្នុង​អាង អាចជួយ​រំលាយ​ជាតិ​ខ្លាញ់​រហូតដល់​៣៦៧​កាឡូរី ឯណោះ ដែឡ​វា​ស្មើនឹង​ការដើរ ជិះ​កង់ ឬ​រត់​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​ចង់​ស្រក​ទម្ងន់ លឿន ចូរ​ព្យាយាម​ហែល​ទឹក​ឲ្យ​បាន​ច្រើន​។

បន្ថយ​ស្ត្រេ និង​បង្កើន​ការស្រឡាញ់​ខ្លួនឯង​
​យោងតាម​ការសង្កេត​ទៅ​លើ​អ្នក​ហែល​ទឹក​ប្រហែល ៤០០០​នាក់​បាន​បង្ហាញថា​៧៤ ភាគរយ បាន​និយាយថា ការ​ហែល​ទឹក​អាចជួយ​ពួកគេ​បន្ថយ​ស្ត្រេ​ស និង​ភាព​តានតឹង ក្នុង​ជីវិត​។ រឿងនេះ​មានន័យថា​សម្រាប់​អ្នក​ចាប់ផ្តើម​អាច​នឹងមាន​អារម្មណ៍ល្អ​ខ្លាំង ចំពោះ​កីឡា​នេះ​។ ការ​ហែល​ទឹក​ក៏​ជួយ​បង្កើន​ការបញ្ចេញ​អ័រម៉ូន​សប្បាយ​ចិត្តច្រើន ផងដែរ​។

​ជា​កីឡា​ដែលមាន​ការប៉ះពាល់​តិចតួច​
​ដោយសារតែ​អ្នក​ត្រូវ​ស្ថិតនៅក្នុង​តឹក ដូច្នេះ ទម្ងន់​របស់​អ្នក​មិនអាច​ធ្វើទុក្ខ​ដល់​សន្លាក់ ដែល​កំពុងតែ​ឈឺ សាច់ដុំ និង​ឆ្អឹង​បានទេ​។ យ៉ាងណាមិញ ការ​ហែល​ទឹកនឹង​មិនអាច ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ការ​មាន​របួស​ដូច​កីឡា​ដទៃ​ឡើយ​។

​គេង​នៅពេល​យប់​កាន់តែ​លក់​ស្រួល​
​អ្នក​ដែល​ហែល​ទឹកជា​ប្រចាំ មិន​ខុសគ្នា​នឹង​ការលេង​កីឡា​ផ្សេង​ឡើយ គឺ​ទទួល​បានការ គេង​ដ៏​លក់​ស្រួល​ជានិច្ច​។ អ្នក​ហែល​ទឹក​មិនសូវមាន​បញ្ហា​នៃ​ការ​គេង​ដូចជា​គេង​មិន លក់ ឬ​ភ្ញាក់​លឿន​ពេក​នៅពេល​ព្រឹក​ឡើយ​។

បង្កើន និង​ពង្រឹង​ដល់​សាច់ដុំ​រាងកាយ​
​ការ​ហែល​ទឹកនឹង​ផ្តល់​ជាការ​ហាត់ប្រាណ​ដ៏​ល្អ​មួយ​ដែល​មិនចាំបាច់​មាន​ឧបករណ៍​អ្វី​ថ្លៃ ឬ​អ្នក​ហ្វឹកហាត់​ផ្ទាល់ខ្លួន​ឡើយ​។​ប៉ុន្តែ​អ្នកនឹង​ទទួល​បានការ​រឹងមាំ​ដល់​សាច់ដុំ​ដូចគ្នា​នឹង​ការលើក​ដុំ​ដែក​ដែរ​។

​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​
​ការ​ហែល​ទឹក​មិន​ត្រឹមតែ​ល្អ​ចំពោះ​បេះដូង​ទេ តែ​វា​ក៏ត្រូវ​បាន​គេ​អះអាងថា​អាចជួយ សម្របសម្រួល​ដល់​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បញ្ចុះ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​ថែមទៀត​។ តាមរយៈ​ការ​ហែល​ទឹក​ទៀងទាត់​អ្នកនឹង មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន​ឡើយ ជាពិសេស ជំងឺ​បេះដូង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ទី​២ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​៕ ដោយៈ health.com.kh

#