តាមពិត​កូន​កើត​ភ្លាម​ឱ្យ​ក្រាប​បៅដោះ​ម្តាយ​ភ្លែត មកពី​មូលហេតុ​បែបនេះ​សោះ​!

1236
ចែករម្លែក

​ការ​ឱប និង​ថ្នាក់ថ្នម​ទារកមិន​គ្រាន់តែ​ជា​ទម្លាប់​ដែល​ម្តាយ​គ្រប់រូប​ត្រូវតែ​ធ្វើ​ទេ តែ​ជា​រឿង​ធម្មជាតិ និង ផ្តល់​អត្ថប្រយោជន៍​យ៉ាងសំខាន់​សម្រាប់ម្តាយ និង​កូន​ផងដែរ​។ ដូច​បងប្អូន​ធ្លាប់ ដឹង​រួចមកហើយ​ថា នៅពេល​សម្រាល កូន​រួច ទារក​តែងតែ​ត្រូវបាន​លើក​មក ដាក់​ក្រាប​លើ​ទ្រូង​ម្តាយ​ភ្លាម​។ ប៉ុន្តែ បច្ចុប្បន្ននេះ​គឺមាន​ការកែប្រែ​បន្តិច​នៅ តាម​មន្ទីរពេទ្យ ឬ​គ្លីនិក​ភាគច្រើន​ដែលផ្តល់​សេវា​ខាង សម្រាលកូន​។ ធម្មតា ពេល​កូន​កើតមក​ភ្លាម គ្រូពេទ្យ​ត្រូវការ ចំណាយពេល​ពិនិត្យ​រាងកាយ បូម ស្លេស្ម ថ្លឹង​ទម្ងន់ និង​សម្អាតខ្លួន​ឱ្យ​រួច រាល់​សិន ទើប​ដាក់​គេ​ក្រាប​បៅដោះ ម្តាយ​ក្រោយ​។ ប៉ុន្តែ​អ្វី​ដែលជា​សំណួរ របស់​យើង​នោះ​គឺថា ហេតុអ្វី​បានជា​ការ ដែល​ឱ្យ​កូន​កើត​ភ្លាម​ក្រាប​ពីលើ​ទ្រូង ម្តាយ​ភ្លាម​បែបនេះ គឺជា​រឿង​មាន​ប្រយោជន៍​?
​ ​
​ក្រោយពី​កាត់​ទងសុក​រួច ស្បូន ស្ត្រី​ចាប់ផ្តើម​កន្ត្រាក់​ដើម្បី​វិវឌ្ឍន៍​ទៅ រក​ភាព​ដើម​វិញ ហើយក៏​បង្ការ កុំឱ្យ​ធ្លាក់ ឈាម​ទៀត​ដែរ​។ ទោះបីជា​យ៉ាងណា ក៏ដោយ បើសិនជា​ស្បូន​មិន​កន្ត្រាក់​ល្អ​តែ​វា​អាច​បណ្តាល ឱ្យ​ធ្លាក់ឈាម​កាន់តែច្រើន ហើយ​ករណីនេះ​នឹង​គំរាម​គំហែង ដល់​អាយុជីវិត​ម្តាយ​ថែមទៀត​។​
​ ​
​គេ​រកឃើញ​ទៀតថា ស្ត្រី​ដែល មិនបាន​គេង​ឱប​កូន និង​បំបៅ​ដោះ កូន​ក្រោយ​សម្រាល​រួច​ទេ គឺ​ប្រឈម នឹង​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល រួច​រហូតដល់​ពីរដង​ឯណោះ​។​
​ ​
​ការ​ធ្លាក់ឈាម​ក្រោយពេល សម្រាលកូន​រួច គឺជា​ជំងឺ​ដែល​គំរាម​គំហែង​ដល់​អាយុជីវិត​ខ្លាំង ដែល​ស្ត្រី អាច​នឹង​បាត់បង់​ឈាម​ចាប់ពី​៥០០ មិ​ល្លី​លីត្រ​ឡើងទៅ​ក្នុង​រយៈពេល​២៤ ម៉ោង​ក្រោយ​សម្រាល​រួច​។​
​ ​
​ការ​ភ្ញោ​ច​តាមរយៈ​ការ​ប៉ះ ពាល់​ស្បែក និង​បំបៅ​ដោះ​កូន​កាន់តែ លឿន​ក្រោយពី​សម្រាលកូន​រួច នឹង​ជួយ រាងកាយ​ស្ត្រី​បញ្ចោ​ញ​សារធាតុ​អុក​ស៊ី​តូ​ស៊ីន ដែលជា​អ័រម៉ូន​ជួយ​ឱ្យមាន អារម្មណ៍ល្អ​ផង និង​ជំរុញ ដល់​ការ កន្ត្រាក់​ស្បូន​ផង​។ កាលណា​ស្បូន កន្ត្រាក់ បែបនេះ​វា​ប្រៀបបាន​ទៅនឹង​ការ​ច្របាច់​ផ្លូវ​ហូរឈាម ក្នុង​ស្បូន​ឱ្យ​រួម តូច​រហូតដល់​បិទ​ជិត​តែម្តង​។ អ័រម៉ូន អុក​ស៊ី​តូ​ស៊ីន​ក៏​ជា​អ័រម៉ូន​ជួយ​ឱ្យ​អារម្មណ៍ ល្អ និង​សម្រួល​ដល់​ការស្រឡាញ់​រវាង ម្តាយ និង​កូន​ដែរ ៕ ដោយៈ www.health.com.kh
​ ​ ​