តាមពិត​ទាហាន​អាម៉េរិ​១១​នាក់​រងរបួស​កន្លកខួរពី​ការវាយប្រហារ​ដោយ​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុន​

121
ចែករម្លែក

​យ៉ាងហោច​ណាស់​ទាហាន​អាម៉េរិក​១១​នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហា​ររ​បស់​អ៊ីរ៉ង់​លើ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​កាលពី​សប្តាហ៍​មុន នេះ​បើ​តាម​ការ​​បញ្ចេញ​អោយដឹងពី​បញ្ជ​ការដ្ឋាន​កណ្តាល​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្នតិ៍​ទី​១៦​មករា ។​

​អ្នកនាំពាក្យ​បញ្ជាការដ្ឋាន​កណ្តាល​អាម៉េរិក លោក ប៊ី​ល អឺ​បាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ទាហាន​អាម៉េរិក​មិន​បាន​បាត់បង់​អាយុជីវិត​ទេ​​នៅក្នុង​ការវាយប្រហារ​ដោយ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​៨​មករា​លើ​មូលដ្ឋាន​ទ័ពអាកាស អាល់​-​អា​សាត តែ​ជា​ច្រើន​នាក់​ត្រូវបាន​ព្យាបាល​ចំពោះ​ការប៉ះទង្គិច ឬ​កម្ល​ក​ខួរ​​ក្បាល ហើយ​រហូត​ពេលនេះ​នៅ​ត្រូវការ​វាយ​តំលៃ​ស្ថានភាព​សុខភាព​នៅ​ឡើយ​»​។​

​នៅពេល​រង​ការវាយប្រហារ ទាហាន​អាម៉េរិក​ភាគច្រើន​បំផុត​ក្នុងចំណោម​ទាហាន​១.៥០០​នាក់​នៅក្នុង​មូលដ្ឋាន​នេះ ត្រូវបាន​នាំ​ទៅកាន់​លេនដ្ឋាន ក្រោយ​ទទួល​​ការព្រមាន​ជា​មុន​ពី​មេៗ​របស់គេ​។​

​យោងតាម​របាយការណ៍​មុនៗ​ពី​យោធា​អាម៉េរិក ការវាយប្រហារ​នេះ​បង្ក​ការខូចខាត​សម្ភារ​ធំដុំ តែ​មិន​បណ្តាល​អោយ​បាត់បង់​អាយុជីវិត​មនុស្ស​ទេ​។​

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ ក៏​បាន​និយាយ​នៅ​មួយ​ថ្ងៃក្រោយ​ការវាយប្រហា​រថា «​មិន​មាន​ជនជាតិ​អាម៉េរិក​រងគ្រោះថ្នាក់​ពី​ការវាយប្រហារ​កាលពី​​យប់មិញ​»​។​

​ទោះជា​យ៉ាងណា លោក​អឺ​បាន បាន​និយាយថា «​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​ការវាយប្រហារ ទាហាន​អាម៉េរិក​ខ្លះ​ត្រូវបាន​ដឹក​ចេញពី​មូលដ្ឋាន អាល់ អា​សាត​។​នៅពេល​​នេះ មនុស្ស​៨​នាក់​ត្រូវបាន​នាំ​ទៅ​កាន់​ទីក្រុង លែ​ន​ស្ទូល ប្រទេស​អាឡឺម៉ង់ និង​៣​នាក់​នាំ​ទៅកាន់​មូលដ្ឋាន ឃែម អា​រី​ហ្វ​ចាន់​នៅ​គុយ​វ៉ែត​»​។​

​ក្រៅពី​វាយប្រហារ​មូលដ្ឋាន អាល់​-​អា​សាត នៅ​អ៊ីរ៉ាក់​ខាងលិច កាំជ្រួច​អ៊ីរ៉ង់​ក៏​ធ្លាក់​នៅ​មូលដ្ឋាន​នៅ​ក្រុង​អាប៊ី​ល​ដែល​ដាក់ទាំង​ទាហាន​អាម៉េរិក​និងទាហាន​បរ​​ទេស​ផ្សេងៗ​ក្នុង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​៕​ប្រែ​សម្រួល​៖​វាសនា​

ការខូចខាត​នៅ​មូលដ្ឋាន​អាល់​-​អា​សាត បង្កឡើង​ដោយ​កាំជ្រួច​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​៨​មករា​