តាមពិត​ភ្លើង​ចេះ​រោលរាល​ក្នុង​ជីវិត​ផ្លូវភេទ​ដោយសារតែ​អ៊ីចឹង​សោះ​

1587
ចែករម្លែក

​កាលណា​មាន​ចំនួន​អ័រម៉ូន​នៃ សេចក្តីស្រឡាញ់​ឈ្មោះថា អុក​ស៊ី​តូ​ស៊ីន កាន់តែច្រើន វា​នឹង​អាចធ្វើឱ្យ​ជីវិត ផ្លូវភេទ​មាន​សេចក្តីសុខ​កាន់តែខ្លាំង និង​មិន​ធ្លាប់មាន​ពីមុនមក​ទេ តាមរយៈ ការបង្កើត​ជាការ​ឈាន​ដល់​ចំណុច កំពូល​ក្នុងពេល​រួមភេទ​ដែលមាន លក្ខណៈ​ខ្លាំងក្លា​ជាង​មុន​។​
​ ​
​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បាន ឱ្យដឹងថា​អ្នក​ដែល​បាន​ចាក់​អ័រម៉ូន អុក​ស៊ី​តូ​ស៊ីន​មុនពេល​រួមភេទ ជា ពិសេស​បុរស​នោះបាន​ប្រាប់​ឱ្យដឹងថា ពួកគេ​ទទួល​បានការ​ឈានដល់​ចំណុច កំពូល​ខ្លាំងក្លា​ជាង​មុន​បន្តិច ព្រមទាំង កម្រិត​នៃ​ការពេញចិត្ត​គ្នា​ក្រោយពី រួមភេទ​ក៏​ច្រើនជាង​មុន​ដែរ​។​

​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ជួយ​ពង្រឹង ដល់​អារម្មណ៍ល្អ​របស់​មនុស្ស​បាន​យ៉ាង ខ្លាំងក្លា ហើយក៏​ត្រូវបាន​គេ អះអាងថា ជួយ​ជំរុញ​ដល់​ជីវិត​ផ្លូវភេទ​ផងដែរ​។ អុក​ស៊ី​តូ​ស៊ីន​ក៏មាន​ក្នុង​អាហារ​ពី ធម្មជាតិ​ដែរ ហើយ​ត្រូវបាន​គេ​ស្គាល់ ថា​ជា​ឱសថ​ផ្តល់​ភាព​ស្រើបស្រាល​ទៀត ផង​។ សាច់​បក្សី​អាហារ​ធ្វើ​ពី ទឹកដោះគោ គ្រាប់​ធញ្ញជាតិ ត្រី និង​ស៊ុត សុទ្ធសឹង តែ​ជួយ​ឱ្យ​បញ្ចោ​ញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ទាំងអស់ ៕ ដោយៈ www.health.com.kh