តាមពិត ភ្លើង​ចេះ​រោលរាល​ក្នុង​ជីវិត​ផ្លូវភេទ ដោយសារតែ​អញ្ចឹង​សោះ​

282

​កាលណា​មាន​ចំនួន​អ័រម៉ូន​នៃ​សេចក្តីស្រឡាញ់​ឈ្មោះថា​អុក​ស៊ី​តូ​ស៊ីន​កាន់តែច្រើន វា​នឹង​អាចធ្វើអោយ​ជីវិត​ផ្លូវភេទ​មាន​សេចក្តីសុខ​កាន់តែខ្លាំង និង​មិន​ធ្លាប់មាន​ពីមុនមក​ទេ តាមរយៈ​ការបង្កើត​ជាការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ដែលមាន​លក្ខណៈ​ខ្លាំងក្លា​ជាង​មុន​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បានអោយដឹងថា អ្នក​ដែល​បាន​ចាក់​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​មុនពេល​រួមភេទ ជាពិសេស​បុរស​នោះ បាន​ប្រាប់​អោយដឹងថា ពួកគេ​ទទួល​បានការ​ឈានដល់​ចំណុចកំពូល​ខ្លាំងក្លា​ជាង​មុន​បន្តិច ព្រមទាំង​កម្រិត​នៃ​ការពេញចិត្ត​គ្នា​ក្រោយពី​រួមភេទ​ក៏​ច្រើនជាង​មុន​ដែរ​។​

​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ជួយ​ពង្រឹង​ដល់​អារម្មណ៍ល្អ​របស់​មនុស្ស​បាន​យ៉ាង​ខ្លាំងក្លា ហើយក៏​ត្រូវបាន​គេ​អះអាងថា​ជួយ​ជម្រុញ​ដល់​ជីវិត​ផ្លូវភេទ​ផងដែរ​។ អុក​ស៊ី​តូ​ស៊ីន​ក៏មាន​មាន​ក្នុង​អាហារ​ពី​ធម្មជាតិ​ដែរ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឱសថ​ផ្តល់​ភាព​ស្រើបស្រាល​ទៀតផង​។ សាច់​បក្សី អាហារ​ធ្វើ​ពី​ទឹកដោះគោ គ្រាប់​ធញ្ញជាតិ ត្រី និង​ស៊ុត សុទ្ធសឹងតែ​ជួយ​ឲ្យ​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ទាំងអស់​៕ប្រែ​សម្រួល​៖ Mr. Shuriken http://www.health.com.kh