តាម​ចាប់​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដល់​ខេត្តបន្ទាយមានជ័យ​ពីបទ​ឆបោក​

563
ចែករម្លែក

​​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលរ​ពី​សៀ​ល​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ដោយមាន​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោ​ប៉ែត​ខេត្តបន្ទាយមានជ័យ​ពាក់ព័ន្ធ​ពីបទ​ឆបោក​លុយ​គេ​ប្រមាណ​២​លាន​បាត​(​ប្រាក់​ថៃ​)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជេតវណ្ណ​នី​ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យរ​ឈ្មោះ​លី យ៉ុង​ស៊ុប ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជា​ជនជាតិ​កូរ៉េ ស្នាក់នៅ​បណ្តោះអាសន្ន​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោក​ស្នងការរង​ខេត្ត​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​ជនជាតិ​កូរ៉េ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ​៤៧​អ​.​យ​.​ក ចុះ​ថ្ងៃទី​១៤​កញ្ញា​២០១៨ របស់លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ។​

​ជនសង្ស័យ រូបនេះ​ត្រូវ​ជាប់​សង្ស័យ​ពីបទ​ឆបោក​លុយ​គេ​ចំនួន​២​លាន​បាត​(​ប្រាក់​ថៃ​) ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០២​ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្ថិត​ក្នុងភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្តបាត់ដំបង ។​លោក​ស្នងការរង​ខេត្ត​បាន​បញ្ជាក់ថា​ជនសង្ស័យ​រូបនេះ​ត្រូវបាន​នាំខ្លួន​មកកាន់​ស្នងការ​ខេត្តបាត់ដំបង​ហើយ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​

​តាម​ចាប់​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដល់​ខេត្តបន្ទាយមានជ័យ​ពីបទ​ឆបោក​

​កញ្ញា​នេះ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​។​

#