តាម​បង​ទៅ​ដាក់​ទ្រូ​នៅ​ស្រែ​លង់ទឹក ស្លាប់​កុមារ​ទាំង​២​នាក់​

391

(​បន្ទាយមានជ័យ​) : ក្មេងប្រុស​២​នាក់ ម្នាក់​ជា​ប្អូន ម្នាក់ទៀត​ជា​មិត្តភក្តិ​បាន​តាម​បង​ដាក់​ទ្រូ​នៅ​ស្រែ ហើយ​ចុះ​លេង​ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់​នៅវេលា​ម៉ោង ១១​ថ្ងៃត្រង់​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ប្រឡាយ​ខាងលិច​ភូមិ​ចម្ការចេក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ រស់ សំបូរ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា ក្មេង​ជនរងគ្រោះ ១-​ឈ្មោះ ធឿ​ម ចាន់ថា​ត់ ភេទ​ប្រុស អាយុ ១០​ឆ្នាំ លំនៅ​ភូមិ​ចំការចេក​។ ២- ឈ្មោះ រី សារឿ​ម ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ ក្រមល់ ក្នុង​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ដូចគ្នា​។ នៅ​មុនពេល​កើតហេតុ​នោះ កុមារ​រងគ្រោះ​បាននាំគ្នា​តាម​បង​លើក​ទ្រូ​នៅឯ​ស្រែ ហើយក៏​បាននាំគ្នា​ចុះ​ហែល​ទឹក​ប្រឡាយ​។ ដោយ​មិនចេះ​ហែល ដល់​ទឹក​ជ្រៅ​បណ្តាល​ឲ្យ​លង់​ស្លាប់​តែម្តង​។​

​ម្តាយ ឪពុក ក្មេង​ទាំង​២​ក្រោយពី​វិលត្រឡប់​មកពី​ហែរ​សព​ញាតិ​ខាងក្រៅ​ភូមិ ទើប​ដឹងថា កូន​លង់ទឹក​ស្លាប់ ក៏​យកស​ពកូន​ធ្វើ​បុណ្យសព​ដែរ​ទៅ​៕L ដោយ : ប​.​ជ័យ​