តារាចម្រៀងប៉ុបរីហាណាបរិច្ចាគ៥លានដុល្លារដើម្បីជួយដល់ការប្រយុទ្ធនឹងជំងឺកូវីដ១៩

113
ចែករម្លែក

អង្គការ Clara Lionel Foundation​ របស់នាងរីហាណានឹងបរិច្ចាគ ៥ លានដុល្លារដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺកូរ៉ូណា។

លុយទាំងនេះនឹងធ្លាក់ទៅធនាគារស្បៀង ការធ្វើតេស្ត ការបណ្តុះបណ្តាលបុគ្គលិកពេទ្យ ការទប់ស្កាត់វីរុស និង ការចែកចាយឧបករណ៍ជំនួយផ្លូវដង្ហើម។

រីឯអ្នករចនាម៉ូតសម្លៀកបំពាក់ លោក គ្រីស្ទាន ស៊ីរីយ៉ាណូ ក៏បានប្តេជ្ញាលើ Twitter ផងដែរថានឹងផលិតម៉ាស់មុខឱ្យបានច្រើន ដោយសុំឱ្យក្រុមការងារដេររបស់គាត់ប្រឹងប្រែងដើម្បីជួយដល់បុគ្គលិកពេទ្យ៕ ដោយ៖ កញ្ញាដាលីស

នាងរីហាណានឹងបរិច្ចាគ ៥ លានដុល្លារតាមរយៈអង្គការសប្បុរសធម៌របស់នាងដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩