តារាចម្រៀង​ករុណា​ពេជ្រ​គ្រោង​ជូន​ជនពិការ​ទៅ​ដើរលេង​សៀមរាប​

1750
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​- តារាចម្រៀង លោក​ករុណា​ពេជ្រ​រួម​ជាមួយនឹង​តារាចម្រៀង​និង​តារា​កំប្លែង ប៉ុន្មាន​ដួង​គ្រោង​នឹង​នាំ​ជនពិការ​មួយក្រុម​ពី​៣៥ ទៅ ៤៥ នាក់​ទៅ​ទស្សនា ក្រុង​អង្គរ​សៀមរាប រយៈពេល​២​យប់​បី​ថ្ងៃ​គ្រា​ដែល​ពួកគេ​គិតថា​ជនពិការ​គឺ​ពិការ​តែ​រាងកាយ​ប៉ុណ្ណោះ​មិនមែន​ពិការ​បេះដូង​ឡើយ​។

​តារាចម្រៀង​ករុណា​ពេជ្រ​បានឱ្យដឹងថា​សម្រាប់​បង​-​ប្អូន​ជា​ជនពិការ​ប្រមាណ​ជិត​៥០​នាក់​និង​ធ្វើដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​សៀមរាប​រយៈពេល​ពី​រយ​ប់​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​១២,១៣,១៤​វិច្ឆិកា​២០១៨​ខាងមុខនេះ​។​ក្នុងនោះ​ក៏មាន​សប្បុរសជន​មួយចំនួន​បាន​ជួយ​ជា​សម្ភារៈ​និង​អាហារ​ភេសជ្ជៈ​ផ្សេងៗ​ផងដែរ​។

​ករុណ ពេជ្រ បានឱ្យដឹងថា មូលហេតុ​នៃ​ការជួយ​ដល់​ដំណើរ​កម្សាន្ត​ជូន​បងប្អូន​ជនពិការ ជិត​៥០​នាក់​នោះ គឺ​លោក​ចង់​បញ្ជាក់ថា នេះ​គឺជា​ការជួយ​មួយ​ដែលមាន​លក្ខណៈ​ប្លែក​ពី​គេ ។​ព្រោះ​កន្លងមក​លោក​ក៏បាន​ធ្វើ​កម្មវិធី​សប្បុរសជន​ជាច្រើន មាន​ទាំង​ការចែក​អំណោយ​ជា​សម្ភារៈ ផ្តល់​ថវិកា ជួយ​ដល់ មនុស្ស​ចាស់ជរា និង​កុមារ​ក្រីក្រ តែ​សម្រាប់​កម្មវិធី ជួយ​បែប​ដំណើរ​កម្សាន្ត​ដល់​ជនពិការ​បែបនេះ​។ សម្រាប់​លោក គឺជា​លើកទីមួយ​ប៉ុណ្ណោះ អីចឹង​ហើយ ទើប​លោក​យល់ថា វា​មាន​លក្ខណៈ​ប្លែក​ពី​ការងារ​សប្បុរស​លើក​មុនៗ​។

​យោងតាម​គណនី​យ​ហ្វេ​ស​ប៊ុ​ក របស់​តារាចម្រៀង ករុណា ពេជ្រ បាន​រៀបរាប់ថា «​ក្រោម​មេឃ​តែមួយ វាសនា​ខុសគ្នា ….​ខ្ញុំបាទ ករុណា​ពេជ្រ , អ្នកនាង កា​តុ , លោក សុគន្ធ ថេ​រ៉ា​យុ និង រ៉ូ​លីន ដែលជា​តារាចម្រៀង​ប្រចាំ ផលិតកម្ម ថោ​ន បានរួម​គ្នា​ជាមួយ​បងប្រុស Tang Sopheavuth និង ប្អូនស្រី Bee Bee​។​

​ពួកគាត់ ត្រៀមខ្លួន ចូលរួម​ទាំងអស់គ្នា​ដើម្បី ផ្តល់​ការស្រលាញ់​ដល់​បងប្អូន​ជនពិការ លើកទឹកចិត្ត​ផ្តល់ឱកាស​ដល់​ពួកគាត់​បានសម្រេច​បំណងប្រាថ្នា​ទទួល​នូវ​ដំណើរ​កម្សាន្ត​ដែលមាន​ភាព​រីករាយ ដើម្បីឱ្យ​ពួកគាត់​មាន​កម្លាំងចិត្ត​ដើម្បី​តស៊ូ​បន្តទៀត​។​ពិការភាព មិនមែនជា​ឧ​ប​ស័គ្គ រារាំង​ចិត្ត គំនិត ម​ហិ​ច្ឆិ​តា ឆ​ន្ទះ និង សកម្មភាព​របស់​ពួកគាត់​ឡើយ​។​

​ពិការភាព បាន​បង្រៀន ពួកគាត់​ឱ្យក្លាយ​ជាម​នុស្ស រឹងមាំ តស៊ូ អត់ធ្មត់ ព្យាយាម មាន​ភាព​ទំនួល​ខុសត្រូវ ស្នាមញញឹម​បងៗ​និង​ប្អូនៗ​នឹងមាន​ម្តងទៀត គឺ​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត សៀមរាប រយៈពេល​៣​ថ្ងៃ​២​យប់​។​

ចាប់ពី​ថ្ងៃទី ១២-១៣-១៤ វិច្ឆិកា ២០១៨ ខាងមុខនេះ​..!!ថវិកា​នៅ​ខ្វះ​ច្រើន​ទៀត ដូច្នេះ បង​ប្អ​ន​សប្បុរសជន​ទាំងអស់​អាចជួយ​ជា​ថវិកា​អាវយឺត ទឹក​សុទ្ធ រឺ សម្ភារៈ​ផ្សេងៗ​ទៀត​សម្រាប់​ការបរិច្ចាគ តាមរយៈ​ខ្ញំ​ផ្ទាល់ …»​។

​ករុណា បន្ថែមថា សម្រាប់​ដំណើរ​កម្សាន្ត និង​ប្រព្រឹត្តិ​ទៅ នៅក្នុង​ខែ​វិ​ច្ឆ​កា ២០១៨ នេះ​។ ដូច្នេះ​ប្រសិនបើ​មាន​សប្បុរសជន​ណា​មាន​ចំណាប់អារម្មណ៍​ចង់​ចែករំលែក​នូវ​សម្ភារៈ​ឬ​ចូល​ជា​បច្ច័យ​ផ្សេងៗ​អាច​ទំនាក់ទំនង​ទៅ​លោក​ផ្ទាល់​ផ្ទល់​ជូនអំណោយ​ទាំងនោះ​ដល់​ពួកគេ​ឱ្យបាន​ផ្ទាល់ដៃ​៕S/

​តារាចម្រៀង​ករុណា​ពេជ្រ​គ្រោង​ជូន​ជនពិការ​ទៅ​ដើរលេង​សៀមរាប​

​ ​