តារាចម្រៀង​កូរ៉េ នាង​ហ៊ី​យុន​អា ត្រូវគេ​ហៅថា “​ស្រី​ថោកទាប​” បន្ទាប់ពី​ស្លៀកពាក់​បែប​ត្រេកត្រអាល​នៅលើ​ឆាក​

445
ចែករម្លែក

អ្នកលេង​អ៊ី​ន​ធឺ​ណិ​ត​មួយចំនួន​បញ្ចេញ​អារម្មណ៍​ក្នុង​ចិត្ត​ថា នាង​ហ៊ី​យុន​អា (HyunA) គួរតែ​ត្រូវ​ចាប់ខ្លួន​។ ពួក​អ្នកលេង​អ៊ី​ន​ធឺ​ណិ​ត​ខកចិត្ត​ចំពោះ​ជម្រើស​ឈុត​សម្លៀកបំពាក់​របស់​នាង នៅពេល​តារាចម្រៀង​កូរ៉េខាងត្បូង​រូបនេះ​ឡើង​សម្តែង​នៅ​មហោស្រព​តន្ត្រី​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃអាទិត្យ​ទី​២១​កក្កដា​។

​នាង​ពាក់អាវ​ទ្រនាប់​និង​ស្លៀក​ខោខ្លី​ពណ៌​ផ្កាឈូក ដែលនាំឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណិត​ខ្លះ​ពណ៌នា​នាង​ថា “​ស្រី​ថោកទាប​” ដោយហេតុថា​នាង​សម្តែង​បែប​ត្រេកត្រអាល​នៅលើ​ឆាក​ផងដែរ​។

​អ្នកលេង​អ៊ី​ន​ធឺ​ណិ​តម្នាក់​បាន​បង្ហោះ​ថា “​តើ​ខោខ្លី​របស់​នាង​ខ្លី​ពេក​ហើយ​ទេ​ដឹង​?” ខណៈ​ម្នាក់ទៀត​សរសេរថា ហ៊ី​យុន​អា អាយុ​២៧ ឆ្នាំ ប្រហែល​មិនដែល​ទៅ​កន្លែង​ហាត់ប្រាណ​ទេ​មើលទៅ ព្រោះ​នាង​មើលទៅ​មិន​ស្លី​ម​ទេ​។

​មនុស្ស​ជាច្រើន​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​អ្នកចម្រៀង​រូបនេះ​ថា​ជា​មនុស្ស​ចង់បាន​ការចាប់​អារម្មណ៍​ដោយ​មិន​ខ្វល់​ថាស្លៀកសម្លៀក​បំពាក់​ត្រេកត្រអាល​របស់​នាង​និង​ក្បាច់​រាំ​អាសអាភាស​របស់​នាង គឺ​មិន​សម​នឹង​ភ្នែក​ក្មេងៗ​ដែល​កំពុង​ឈរ​មើល​នៅ​ពីមុខ​ឆាក​។

​អ្នកតាមដាន​ព្រឹត្តិការណ៍​នេះ​មួយចំនួន​បានស្នើ​ឱ្យ​ផលិតកម្ម P-Nation ដែលជា​របស់​តារាចម្រៀង​សាយ (Psy) ជួយ​អប់រំ​ណែនាំ​នាង​ហ៊ី​យុន​អា​ផង​។

​នាង​ហ៊ី​យុន​អា ដែល​ធ្លាប់ជា​សមាជិក​ក្រុម​ចម្រៀង Wonder Girls ថ្មីៗ​នេះ​ក៏បាន​វះកាត់​ពង្រីក​បបូរមាត់​ធំ​ជាង​មុន​ផងដែរ ទោះបី​នាង​ខំ​ចេញមក​និយាយ​បដិសេធ​ការលើកឡើង​នេះ​ក្តី​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង​ហ៊ី​យុន​អា​ត្រូវ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ហៅថា “​ស្រី​ថោកទាប​” ព្រោះ​នាង​ស្លៀកពាក់​សិច​ស៊ី​និង​រាំ​បែប​ត្រេកត្រអាល
នាង​ហ៊ី​យុន​អា​ត្រូវ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ហៅថា “​ស្រី​ថោកទាប​” ព្រោះ​នាង​ស្លៀកពាក់​សិច​ស៊ី​និង​រាំ​បែប​ត្រេកត្រអាល