តារាចម្រៀង​កូរ៉េ រ៉េ​ន និយាយថា ពិធី​រៀបការ​របស់ខ្លួន​ចំណាយ​អស់​តែ ២.៤០០ ដុល្លារ​

420

តារាចម្រៀង រ៉េ​ន ដែល​បាន​រៀបការ​ជាមួយ​តារាភាពយន្ត នាង គីម តែ​ហ៊ី កាលពី​ខែមករា បាន​លាតត្រដាង​ពី​ការចំណាយ​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នៅក្នុង​កម្មវិធី “Carefree Travelers” របស់​ទូរទស្សន៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី ៥ ធ្នូ​។​

​គាត់​បាន​និយាយថា “​យើង​បាន​រៀបការ​បន្ទាប់ពី​ទាក់ទង​គ្នា ៥ ឆ្នាំ​។ ពិធី​អាពាហ៍ពិពាហ៍​គឺ​និយាយ​អំពី​មនុស្ស​ពីរ​នាក់​ដែល​សប្បាយរីករាយ​។ (​គីម​) បានស្នើ​សុំ​រៀបចំ​ពិធី​រៀបការ​នៅក្នុង​ព្រះវិហារ​មួយ​។ នាង​បាន​និយាយថា​នាង​មិន​ចង់បាន​អ្វីមួយ​ដែលមាន​លក្ខណៈ​ផ្លូវការ​ពេក ឬ អួតអាង​ពេក​ទេ​។ ខ្ញុំ​បាន​ពាក់​អាវធំ ដែល​ខ្ញុំ​មាន​រួចហើយ​”​។​

“​យើង​មាន​វីដេអូ ប៉ុន្តែ​មិនមាន​ជាង​ថតរូប​ទេ​។ ភ្ញៀវ (​ដែលមាន​វត្ត​មាននៅ​ពិធី​នោះ​) មាន​កាមេរ៉ា​ផ្ទាល់ខ្លួន​ហើយ​ថតរូប​តាម​វិធី​ដែល​ពួកគេ​ចង់បាន​”​។​

​រ៉េ​ន​និយាយថា រូបភាព ដែល​ថត​ដោយ​គ្រួសារ​និង​មិត្តភក្តិ​ត្រូវបាន​ប្រមូលផ្តុំ​ក្នុង​អាល់​ប៊ុ​ម​មួយ​។​

​រ៉េ​ន​និយាយថា “​ខ្ញុំ​ចង់​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​ភរិយា​របស់ខ្ញុំ​…​ប៉ុន្តែ​ដោយ​ដកចេញ​រាល់​លក្ខណៈ​ផ្លូវការ​ទាំងអស់ អាពាហ៍ពិពាហ៍​របស់​យើង​ចំណាយ​សរុប​តែ ២ លាន​វ៉ុ​ន​ប៉ុណ្ណោះ (២.៤០០ ដុល្លារ​)”​។​

​កម្មវិធី “Carefree Travelers” ចាក់ផ្សាយ​រាល់ថ្ងៃ​អង្គា​រលើ​ប៉ុស្តិ៍ JTBC៕ ដោយ៖ កញ្ញាដាលីស

រ៉េ​ន​ថា​រៀបការ​ចំណាយ​តែ ២.៤០០ ដុល្លារ