តារាចម្រៀង​ក្នុង​ក្រុម Jamiroquai លោក ជេ ខេ ដាក់លក់​ដេញថ្លៃ​កំពូល​រថយន្ត​ជាច្រើន​គ្រឿង​របស់គាត់​ដើម្បីឱ្យ​ទូលាយ​កន្លែង​ចត​ឡាន​

875
ចែករម្លែក

​តារាចម្រៀង​អង់គ្លេស​ក្នុង​ក្រុម Jamiroquai លោក ជេ ខេ នឹង​លក់​ដេញថ្លៃ​កំពូល​រថយន្ត​ជាទី​ស្រឡាញ់​របស់គាត់ ដែល​ក្នុងនោះ​មាន​រថយន្ត​កម្រ​មួយចំនួន រួមទាំង​រថយន្ត Volvo រូបរាង​សាមញ្ញ​។

​តារាចម្រៀង​រូបនេះ​តាម​ដឹង​គឺមាន​រថយន្ត​ជាង ៥០ គ្រឿង​នៅផ្ទះ​របស់គាត់ ដែល​រថយន្ត​ខ្លះ​ត្រូវបាន​កែលម្អ​ឡើងវិញ ដូចជា​រថយន្ត McLaren 675 LT​។

​រថយន្ត ដែលមាន​ម៉ាក​ដូចជា McLaren ១ គ្រឿង BMW ២​គ្រឿង Mercedes ១​គ្រឿង Porsche ១​គ្រឿង និង​រថយន្ត Ford Mustang ឆ្នាំ ១៩៦៧ មួយគ្រឿង ដែល​ច្នៃ​ឡើងវិញ​ទាំងស្រុង​ដើម្បីឱ្យ​មើលទៅ​ដូចជា​រថយន្ត​ល្បី​របស់លោក​ស្ទី​វ ម៉ាក​ឃ្វី​ន នៅក្នុង​រឿង Bullitt នោះ នឹងត្រូវ​ដាក់លក់​ដេញថ្លៃ​នៅ​ក្រុមហ៊ុន Silverstone Auctions ដែល​នឹង​ចាប់ផ្តើម​ការលក់​ដេញថ្លៃ​នៅ​ថ្ងៃទី ១០ និង ១១ វិច្ឆិកា នៅ​មណ្ឌល​តាំងពិព័រណ៍​ជាតិ​ក្នុង​ទីក្រុង​បឺ​មីង​ហ៊ែ​ម ចក្រភព​អង់គ្លេស​។​

​រថយន្ត​ទាំង ៧ គ្រឿង​របស់គាត់​មានតម្លៃ ជាង ៩២ ម៉ឺន​ដុល្លារ​៕ ដោយ ៖ កញ្ញាដាលីស

រថយន្ត​ប្រណី​តរបស់​តារាចម្រៀង ជេ ខេ នឹង​លក់​ដេញថ្លៃ​នៅ​ថ្ងៃទី ១០ និង ១១ វិច្ឆិកា