តារាចម្រៀង​ជាច្រើន​ដួង អង្រួន​ក្លិប​កម្សាន្ត អឹម​ភ័​រ​រៀ​

594

​ភ្នំពេញៈ​កាលពី​រាត្រី​ថ្ងៃទី​៧​ខែកក្កដា នៅក្នុង​ក្លិប​កម្សាន្ត​អឹម​ភ័​រ​រៀ (EMPIRE) គេ​សង្កេតឃើញ​មាន វត្តមាន តារា​សម្តែង​ចម្រៀង​ជាច្រើន​ដួង​និង​អ្នកមាន​មុខមាត់ ក្នុងសង្គម ជាច្រើន​នាក់​បាន​ចូលរួម​យ៉ាង ច្រើន​កុះករ ក្នុង​ពិធី​សម្ពោធ​ក្លិប​កម្សាន្ត​មួយ​នេះ ដែល ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជិត មួយ​លាន​ដុល្លារ​។ នេះ​បើតាម​ការអះអាង​របស់​ថៅ កែ​ស្រី វ័យក្មេង បាន​ប្រាប់​ឲ្យ​ដឹង នៅក្នុង​ពិធី​ដ៏​សែន​រីករាយ​នេះ​។​
​ ​
​អ្នកនាង ដា​ណា ជា​ថៅកែ​ស្រី បានបញ្ជាក់​អំពី​ជំហរ​ក្លិប​នេះ​ថា សម្រាប់​ក្លិប​កម្សាន្ត មួយ​នេះ បើក​ឡើង​សម្រាប់​តម្រូវការ​បងប្អូន​ដែល​ចូលចិត្ត​បន្ធូរ​អារម្មណ៍ ព្រោះ EMPIRE បាន​អញ្ជើញ​តារា​ល្បីៗ ក្នុងស្រុក​ជាច្រើន​ដូង សម្រាប់​កំដរ​អារម្មណ៍​ភ្ញៀវ ដែល​បាន​ចូល មក​ទីនេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ EMPIRE ក៍បាន​អញ្ជើញ DJ ល្បីៗ​មកពី​ប្រទេស​ហុងកុង សិង្ហ​បុរី ថៃ និង​វៀតណាម មក​អង្រួន​អារម្មណ៍ នៅក្នុង​ក្លិប​ទៀតផង​។
​ ​
​តារាចម្រៀង​លោក បញ្ញា សិទ្ធ ដែល​បម្រើ​ការងារ​ទាំង​ច្រៀង និង​ធ្វើ​ពិធីករ​នៅ ក្លិប កម្សាន្ត​មួយ ដែលជា​មែកធាង​នៃ​ក្លិប EMPIRE បាន​ឲ្យ​ដឹងថា លោក​បាន​ចូលរួម​សម្ពោធ ក្លិប​ថ្មី​នេះ ក្នុងនាម​ជា​ពិធីករ​ដំណើរការ​កម្មវិធី​ទាំង​មាន​អារម្មណ៍​រីករាយ​។ លោក​គិតថា ក្លិប មួយ​នេះ គឺ​សាងសង់ឡើង ក្នុង​ទីតាំង​ធំ​ទូលាយ អាច​ផ្ទុក​មនុស្ស​ដល់​ទៅជិត មួយ​ពាន់​នាក់ ជាមួយនឹង​ភ្លើងពណ៌ ទំនើប​ពេញនិយម​។ នេះ​ជាការ​រីកចម្រើន​មួយទៀត សម្រាប់ ក្លិប​កម្សាន្ត​របស់​ខ្មែរ​យើង ដែលមាន​ការដើរ​ទៅមុខ​ទាន់សម័យ​។ អ្វីដែល​ពិសេស មាន​ទាំង​ការគ្រោង​អញ្ជើញ​តារាចម្រៀង ថ្នាក់​កំពូលៗ ក្នុង​និង​ក្រៅ​ស្រុក​មក​កំដរ​បរិយាកាស​ឲ្យ​កក្រើក​មិន​ចាញ់​ទីតាំង​ចាស់​នោះឡើយ​។
​ ​
​សូម​រំលឹកថា នៅក្នុង​ពិធី​សម្ពោធ​ក្លិប​កម្សាន្ត​តម្លៃ​ជាង មួយ​លាន​ដុល្លារ កាលពី រាត្រី ថ្ងៃទី​៧ កក្កដា មាន​តារា​ជាច្រើន​ដួង ចូលរួម មានដូចជា តារាចម្រៀង​លោក បញ្ញា សិទ្ធ តារាចម្រៀង អេ​ឡិច ចាន់​ត្រា លោក យ៉ែម សំ​អូន កញ្ញា រ៉េដ ស៊ូ​ហ្សា​ណា និង​តារា ល្បីៗ ជាច្រើន​ដួង​ទៀតផង​ដែរ​៕ ដោយៈ បញ្ញា​សាស្ត្រ​

​លោក យ៉ែម សំ​អូន និង​ថោ​កែ​ក្លិប EMPIRE
តារាចម្រៀង អេ​ឡិច ចាន់​ត្រា និង​មិត្ត​ភ​ក្រ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​អ្នកនាង​ដា​ណា​ (​រូប​ថ​តៈ បញ្ញា​សាស្ត្រ​)