តារាចម្រៀង​ជ័យ​សុ​វ៉ាត​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​១០​លាន​រៀល​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​តាម​ការសន្យា

431
ចែករម្លែក
  • 39
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​ស្រប​ពេលដែល​អ្នកសិល្បៈ​គ្រប់គ្នា​បង្ហាញ​ពី​អារម្មណ៍​និង​សេចក្តីស្រឡាញ់​ទៅកាន់​ក្រុមគ្រួសារ​និង​មិត្តភក្តិ​ជាទី​ស្រឡាញ់​។​តែ​តារាចម្រៀង​ជ័យ​សុ​វ៉ាត​បែ​ជា​យក​អំណោយ​ជា​ទឹកប្រាក់​និង​អាហារ​ទៅ​ផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​រួមជាមួយ​និង​ចំណីអាហារ​មួយចំនួន​ជូន​ដល់​អ្នកជំងឺ​ផងដែរ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​កុម្ភៈ​ដែលជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​តារាចម្រៀង​ជ័យ​សុ​វ៉ាត​បាន​យក​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​២​លាន​រៀល​ក្នុង​រយៈពេល​មួយឆ្នាំ​ដើម្បី​ចែករំលែក​ទឹកចិត្ត​ស្រលាញ់​ដល់​កុមារ​កម្ពុជា​ទាំងមូល​។​ជាពិសេស​លោក​ក៏​ជា​អតីត​និស្សិត​ផ្នែក​ពេទ្យ​។​ដូច្នេះហើយ​ការចែករំលែក​ពី​ថវិកា​បានមកពី​កម្លាំង​ញើស​ឈាម​របស់លោក​ផ្ទាល់​គឺ​ដើម្បី​តែ​កុមារ​កម្ពុជា​ដែលជា​ទឹកចិត្ត​ស្រឡាញ់​និង​ចែករំលែក​តាម​ធនធាន​ដែល​លោក​មាន​។

លោក​បាន​និយាយថា ថវិកា​១០​លាន​រៀល ដែល​ប្រគល់ជូន​មន្ទីរពេទ្យ មិនមែនជា​ថវិកា​រ៉ៃ​អង្គាស ពី​ភាគី​ខាង​ណា​នោះទេ ។​ប៉ុន្តែ​ជា​ថវិកា​ផ្ទាល់ខ្លួន ដែល​លោក​បាន​សន្សំ​ពី​ការ​ច្រៀង​រាំ​។​លោក​អះអាងថា ខ្លួន​បាន​សន្យា​ផ្ដល់ប្រាក់​១​ឆ្នាំ​២​លាន​រៀល ដែល​លោក​រកបាន​ប្រគល់ជូន​គន្ធបុប្ផា ទើប​លោក​សម្រេចចិត្ត​ប្រគល់​សរុប​ចំនួន​១០​លាន​រៀល​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ក្នុងនោះ ហ្វេ​នៗ​របស់លោក ក៏បាន​ចូលរួម​ទិញ​នំ​ទិញ​ចំណី​និង​ចូលរួមចំណែក​នូវ​ថវិកា​ដាក់​ក្នុង​កញ្ចប់ ដែល​បាន​ប្រគល់ជូន​ដល់​អ្នកជំងឺ​រហូតដល់​២០០​កញ្ចប់ បន្ថែម​ពីលើ​ការប្រគល់​ប្រាក់​១០​លាន​រៀល ជូន​ដល់​មន្ទីរពេទ្យ​៕S/