តារាចម្រៀង​បញ្ញា​សិទ្ធ​ត្រៀម​បទ​ចម្រៀង​និង​ឈុត​ប្រពៃណី​ជាច្រើន​ជូន​អ្នក​នៅ​អូស្ត្រាលី​

136
ចែករម្លែក
  • 84
    Shares

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ជាមួយនិង​ដំណើរ​ចេញទៅ​ក្រៅ ប្រទេស​ស្វែងរក​ជំនួយ​ដើម្បី​កសាង​វត្ត នៅ​ប្រទេស​អូស្ត្រាលី តារាចម្រៀង ប​ញ្ញ សិទ្ធ ក៏​គ្រោង​នឹង​ចេញទៅ​ច្រៀង​រាំ​នៅ​ប្រទេស​ទី​២ ទៀត​បន្ទាប់ពី​អូស្ត្រាលី ដែលមាន​ក្នុង​ផែនការ និង​ច្រៀង​រាំ​រយៈពេល​ពីរ​ខែ បន្ទាប់មក​និង​ចេញទៅ ញូ​ហ្សេ​ឡែ​ន​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ មីនា ២០១៩ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ តារាចម្រៀង រាង​សង្ហារ​រូបនេះ បញ្ជាក់ថា ការ​ចេញទៅ​ច្រៀង​រាំ​ជូន​បងប្អូន​នៅ​អូស្ត្រាលី​ម្តងនេះ គឺមាន​រយៈពេល​យូរ​គួ​សម ជាពិសេស​គឺអាច​នៅ​កំដរ​អារម្មណ៍​បងប្អូន​ខ្មែរ ក្រៅប្រទេស ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខនេះ​ឱ្យ​កាន់​តែមាន​ភាពសប្បាយ​រីករាយ​បន្ថែមទៀត​។ ថ្វីត្បិតតែ បញ្ញា សិទ្ធ ធ្លាប់​ចេញទៅ​ច្រៀង នៅ​អូស្ត្រាលី​បាន​ពីរលើក រួចមកហើយ ប៉ុន្តែ​មិនអាច​ចំពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​បែបនេះ​ទេ​។

​លោក​បន្តថា​កំឡុងពេល​ច្រៀង​រាំ​ចំ​ថ្ងៃ​បុណ្យជាតិ​ដូច្នេះ​លោក​ក៏បាន​ត្រៀម​ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី​ជាច្រើន​ឈុត​សម្រាប់​ឱកាស​ដ៏​ល្អ​បែបនេះ​ដែរ​នៅលើ​ទឹកដី​ស៊ី​វិ​ល័យ​និង​បង្ហាញ​ឈុត​ប្រពៃណី​ដែលជា​វប្បធម៌​ខ្មែរ​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​តាម​ដែល​អាចធ្វើ​ទៅបាន​៕S/