តារាចម្រៀង​បទ PPAP ធ្វើឱ្យ​កក្រើក​អ៊ី​ន​ធឺ​ណេ​ត ជាមួយ​អាពាហ៍ពិពាហ៍​ដ៏​ភ្ញាក់ផ្អើល​របស់គាត់ ជាមួយ​តារា​បង្ហាញ​ម៉ូត​ឈុត​ហែល​ទឹក​

621

​ពួក​អ្នកលេង​អ៊ី​ន​ធឺ​ណែ​ត​បាន​ទទួលរង​នូវ​បញ្ហា​មួយ​ហៅថា LSS (​រោគសញ្ញា​បទ​ចម្រៀង​ចុងក្រោយ​) នៅពេលដែល​តារាចម្រៀង​និង​អ្នកនិពន្ធ​បទ​ចម្រៀង​ជប៉ុន លោក កា​ហ្សូ​ហ៊ី​តូ កូ​សា​កា រហស្សនាម​ថា ពី​កូ​ថា​រ៉ូ (Pikotaro) បានចេញ​ផ្សាយ​វីដេអូ​បទ Pen-Apple-Pineapple-Pen (PPAP) កាលពី​ខែតុលា​ឆ្នាំ ២០១៦​។​

​ឆ្នាំនេះ​តារា​កំប្លែង​រូបនេះ​នៅតែ​បន្ត​ធ្វើឱ្យ​ល្បី​លើ​សារព័ត៌មាន​ក្នុងនាម ជា​អ្នក​សម្តែង ជា​ឯកអគ្គរដ្ឋទូត​សម្រាប់​ផ្លែឈើ និង​ថ្មីៗ​នេះ ជា​ប្តី​ថ្មីថ្មោង​របស់​នាង ហ៊ី​តូ​មី យ៉ា​ស៊ូ​អេ​ដា (Hitomi Yasueda)​។​

​ទោះបីជា​អាពាហ៍ពិពាហ៍​របស់​ពួកគេ​អាចជា​ការភ្ញាក់ផ្អើល​ដល់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ក៏ដោយ ក៏ប៉ុន្តែ​លោក​កូ​សា​កា និង​នាង​យ៉ា​ស៊ូ​អេ​ដា​ពិតជា​បាន​ណាត់ជួប​គ្នា​អស់​រយៈពេល ៤ ឆ្នាំ​មកហើយ​មុនពេល​ចងភ្ជាប់​ចំណងអាពាហ៍ពិពាហ៍​នេះ កាលពីដើម​ខែសីហា​។​

​ហើយ​បើទោះបីជា​មានមតិ​ខ្លះ​ពី​ប្រជាជន ក៏ប៉ុន្តែ​គម្លាត​អាយុ ១៥ ឆ្នាំ​រវាង​លោក​កូ​សា​កា និង យ៉ា​ស៊ូ​អេ​ដា ហាក់ដូចជា​មិន​ធ្វើឱ្យ​រំខាន​ដល់​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ នោះទេ​។​

​ជាការ​ពិត នាង​យ៉ា​ស៊ូ​អេ​ដា​ថែមទាំង​បង្ហោះ​រូបថត​នៅលើ​ប្លុក​របស់​នាង​និង​លោក​កូ​សា​កា ក្នុង​ឈុត​សម្លៀកបំពាក់​ដែល​ទាក់ទង​នឹង​បទ PPAP នៅក្នុង​ការថតរូប​អាពាហ៍ពិពាហ៍​ទៀតផង​។​

​យើង​ពិតជា​ប្រាថ្នា​ឱ្យ​គូ​ស្វាមីភរិយា​នេះ​ទទួលបាន​សំណាងល្អ​ក្នុង​ឆ្នាំ​ខាងមុខនេះ​!

​ហើយ​សម្រាប់​រហស្សនាម ពី​កូ​ថា​រ៉ូ​របស់លោក​កូ​សា​កា យើង​គ្រាន់តែ​សង្ឃឹមថា​ភរិយា​ប្រឌិត​អាយុ ៧៨ ឆ្នាំ​របស់គាត់ នឹងមិន​ប្រកាន់​ចំពោះ​សមាជិក​ថ្មី​ក្នុង​គ្រួសារ​ម្នាក់នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​កូ​សា​កា និង​នាង​យ៉ា​ស៊ូ​អេ​ដា​រៀបការ​ជាមួយគ្នា​កាលពីដើម​ខែសីហា​នេះ