តារាចម្រៀង​ពីរ​ដួង មាស លក្ខិណា និង​លោក អ៊ុង សុ​ផល្លី ទីផ្សារ​ក្រៅប្រទេស​មាន ជា​ហូរហែរ​

308
ចែករម្លែក

​ភ្នំពេញ​-​មិន​ត្រឹម​តែមាន​សំឡេង​ពិ​រោះ​អាច​អន្ទង​ដួងចិត្ត​អ្នក​ស្តាប់​ឲ្យ​លន្លង់លន្លោច​តាម អត្ថន័យ​នៃ​បទ​ចម្រៀង​លំនាំ​ដើម តារា​ច្រៀង អ្នកនាង មាស លក្ខិណា និង លោក​អ៊ុង សុ​ផល្លី ទទួលបាន​ទីផ្សារ​សិល្បៈ​ជាច្រើន មិន​ថា​ក្នុងស្រុក​និង​ក្រៅ​ស្រុក ។ ក្រោយ​បង្ហើរ សំនៀង​រួមគ្នា​កន្លងមក​អ្នក​ទាំងពីរ​ដណ្តើមបាន​ប្រជាប្រិយភាព​យ៉ាងច្រើន​ពី​បណ្តា​បង ប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​។

​តារាចម្រៀង​ស្រី​រូបនេះ បាន​អះអាងថា ក្រោយ​ការងារ​សិល្បៈ​រីកលូតលាស់​បែបនេះ ជំនួញ​ដែល​នៅក្នុង​ដៃ​និង​ត្រូវ​ទុក​មួយ​ឡែក​សិន គឺ​អ្នកនាង​និង​ងាក​មក​ចាប់​អាជីព ចម្រៀង​រហូត​ប៉ុន្តែ​ការ​ចេញទៅ​ច្រៀង​នៅក្រៅ​ប្រទេស​កំពុងតែ​ចាប់ផ្តើម​ដាក់​ដំណើរការ​ដោយសារតែ​ការចាកចេញ​ទៅ​នៅ​ត្រូវការ​ពេលវេលា​សម្ភាសន៍ និង​រៀបចំ​សំណុំ ឯកសារ​ផ្សេងៗ​។

​តាម​គម្រោង​អ្នកនាង មាស លក្ខិណា និង​លោក អ៊ុង សុ​ផល្លី​ត្រូវ​ចេញទៅ​ច្រៀង​នៅក្រៅ ប្រទេស​រួមគ្នា តាំងពី​អំឡុង​ខែមេសា​ដើមឆ្នាំ​ម្ល៉េះ ប៉ុន្តែ​មកពី​ការងារ​ដកឃ្លា​មិន​រួច ស្របគ្នា​ដែល​អ្នកនាង និង​លោក អ៊ុង សុ​ផល្លី ក៏​ជាប់​ច្រៀង​ក្នុង​ពិធី​ធំៗ​ជាពិសេស​ក្នុង​កម្ម វិធី​ទូរទស្សន៍ ហើយ​មុខរបរ​ផ្ទាល់ខ្លួន ក៏​មមាញឹក​ខ្លាំង ទើប​សម្រេចចិត្ត​លើក​ពេល​។ អ្នកនាង​ថា​សប្បាយចិត្ត ដែល​អ្នកនាង និង​ដៃគូ​ត្រូវបាន​គេ​គាំទ្រ​ដោយសារតែ​ប្រកាន់ ជំហរ​បកស្រាយ​តែ​បទ​ពី​ជំនាន់​ដើម​។ ដូច្នេះហើយ​ទើប​អ្នកនាង​រំពឹងថា​មិន​ពិបាក ជោគជ័យ ប្រសិនបើ​អ្នកនាង​បាន​ចេញទៅ​ក្រៅប្រទេស ហើយ​បាន​បកស្រាយ​បទ ពី​ដើមៗ​ជាមួយ​ដៃគូ​គឺ​លោក អ៊ុង សុ​ផល្លី​។ យ៉ាងណាមិញ​អ្នកនាង​ក៏​មិនអាច​ចេញ ច្រៀង​ក្រៅប្រទេស​បានយូរៗ​ខែ​នោះដែរ ដោយសារ​នៅក្នុង​ស្រុក​ក៏​រវល់​ខ្លាំង​។

​មិន​ខុសគ្នា​ដែរ លោក អ៊ុង សុ​ផល្លី ក៏បាន​ប្រកាសថា តាំងពី​ចាប់​ដៃគូ​បកស្រាយ​បទ ចម្រៀង​ពី​ដើមៗ​ជាមួយ​អ្នកនាង មាស លក្ខិណា ពិត​ជាមាន​ទីផ្សារ​កំរើក​ខ្លាំង​ដោយ ក្រៅពី​ឡើង​ត្រូវ​ឡើង​ឆាក និង​មាន​កម្មវិធី​ឡើង​ប៉ុស្តិ៍​មិនសូវ​ដាច់​ក៏មាន​អ្នក​ទាក់ទង អោយចេញ​ច្រៀង​ក្រៅប្រទេស​មិនតិច​ដែរ​។ យ៉ាងណាមិញ​លោក​ថា​លុះត្រាតែ​ការ ចេញ​ច្រៀង​ត្រូវបាន​អញ្ជើញ​ជា​លក្ខណៈ​ដៃគូ គឺជា​មួយ​អ្នកនាង មាស លក្ខិណា ទើប​លោក​ទទួលយក​។

អ៊ីចឹង​ហើយ​ទើប​ប្រទេស​ពីរ​បី​ត្រូវបាន​ខក​ដោយសារ​សំណើរ​ខ្លះ​ចំពេល​លោក​ទៅបាន តែ​អ្នកនាង មាស លក្ខិណា ទៅ​មិនបាន ហើយ​ខ្លះ​ចំ​អ្នកនាង​មាស លក្ខិណា ទៅបាន តែ​លោក​ជាប់​ឡើង​ចុះ​ទៅយក​ទំនិញ​អន​ឡាញ ដែល​មិនអាច​ខកខាន​។ លោក​ប្រកាស ចេញទៅ​សម្ដែង​នៅ​ប្រទេសមួយ​ក្នុងពេល​ខាងមុខ ដោយ​សុំ​លាក់​ឈ្មោះ​ប្រទេស ប៉ុន្តែ​រំពឹងថា នឹង​ជោគជ័យ​ខ្លាំង​៕ ដោយ​-​បញ្ញា​សាស្ត្រ​