តារាចម្រៀង​ម៉ុ​ន ឡា​ហ្វឺត ព្រលែង​សុដន់​ទាំង​គូ​នៅលើ​កម្រាលព្រំ​ក្រហម​ដើម្បី​គាំទ្រ​ដល់​សិទ្ធិ​ប្រជាជន​ស៊ី​លី បន្ទាប់ពី​ឈ្នះ​ពាន Latin Grammy Awards

462
ចែករម្លែក

តារាចម្រៀង​ស៊ី​លី​កាត់​ម៉ិ​ក​ស៊ិ​ក នាង ម៉ុ​ន ឡា​ហ្វឺត បានបង្ហាញ​លើសពី​ឈុត​ទាន់សម័យ​នៅលើ​កម្រាលព្រំ​ក្រហម​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់ Latin Grammy Awards លើក​ទី​២០​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​វិច្ឆិកា​។

​តារាចម្រៀង​កើត​នៅ​ទីក្រុង​វី​ណា​ឌែ​ល​ម៉ា អាយុ​៣៦​ឆ្នាំ​រូបនេះ​បាន​សំ​យ៉ុង​រ៉ូ​ប​ខ្មៅ​របស់​នាង​ចុះមក​ក្រោម​ចេញ​សុដន់​ទាំង​គូ ដែលមាន​សារ​មួយ​សរសេរថា “​ក្នុងប្រទេស​ស៊ី​លី ពួកគេ​ធ្វើ​ទារុណកម្ម សម្លាប់ និង​រំលោភ​”​។

​នាង​ម៉ុ​ន​បាន​បង់​កន្សែង​ពណ៌​បៃតង​ជុំវិញ​ក​របស់​នាង​ផងដែរ ដើម្បី​គាំទ្រ​ដល់​ការដាក់ឱ្យ​ស្របច្បាប់​នូវ​ការ​រំលូតកូន​។

​ការតវ៉ា​ដោះអាវ​របស់​នាង​ឡា​ហ្វឺត​គឺ​ដើម្បី​គាំទ្រ​ដល់​សិទ្ធិ​ប្រជាជន​ស៊ី​លី ខណៈ​ប្រទេស​អាម៉េរិក​ខាងត្បូង​មួយ​នេះ​ឈាន​ចូលដល់​ខែ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដើម្បី​ទាមទារ​រដ្ឋធម្មនុញ្ញ​ថ្មី​។

​នាង​ម៉ុ​ន ដែលមាន​អ្នកគាំទ្រ​លើ​បណ្តាញ​សង្គម​ជាង ១០,៥ លាន​នាក់ គឺជា​តារាចម្រៀង​ស៊ី​លី​ដែលមាន​អ្នក​ចូលចិត្ត​ស្តាប់​បំផុត​នៅលើ​កម្មវិធី Spotify នៅ​ជុំវិញ​ពិភពលោក ហើយនឹង​សង្ឃឹមថានឹង​នាំ​ការចាប់អារម្មណ៍​ចំពោះ​វិបត្តិ​នេះ​៕ ដោយ៖ កញ្ញាដាលីស