តារាចម្រៀង​រ៉ែ​ប​អាម៉េរិក នី​ប​ស៊ី ហ៊ូ​ស​ស៊​ល ត្រូវគេ​បាញ់សម្លាប់​

471
ចែករម្លែក
  • 111
    Shares

​តារាចម្រៀង​រ៉ែ​ប ដែល​ត្រូវបានតែងតាំង​សម្រាប់​ពានរង្វាន់ Grammy លោក​នី​ប​ស៊ី ហ៊ូ​ស​ស៊​ល (Nipsey Hussle) ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​មីនា ដោយ​ឱ្យមាន​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ពី​មិត្ត​រួម​អាជីព​ចម្រៀង​ដូចគ្នា​យ៉ាងច្រើន ខណៈដែល​ចៅហ្វាយក្រុង​បាន​បន្ទោស​ទៅលើ “​អំពើហិង្សា​ដោយ​កាំភ្លើង​គ្មាន​ហេតុផល​”​។​

​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា លោក​ហ៊ូ​ស​ស៊​ល​ត្រូវបាន​គេ​បាញ់សម្លាប់​នៅខាងមុខ​ហាង​លក់​សម្លៀកបំពាក់​ផ្ទាល់ខ្លួន​របស់គាត់​នៅ​រសៀល​ថ្ងៃអាទិត្យ​នៅ​ចម្ងាយ​កៀក​បំផុត​ដោយ​បុរស​ម្នាក់ ដែល​រត់គេចខ្លួន​តាម​រថយន្ត​ចាំ​បិទគូទ​មួយគ្រឿង​។​

​ចៅហ្វាយក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​លោក​អេ​រិ​ក ហ្គា​សេត​ទី​បាន​សរសេរ​លើ Twitter ថា “​យើង​សូម​រំលែក​ទុក្ខ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់លោក​នី​ប​ស៊ី ហ៊ូ​ស​ស៊​ល និង​អ្នក​គ្រប់គ្នា​ដែល​បាន​ប៉ះពាល់​ដោយ​សោកនាដកម្ម​ដ៏​អាក្រក់​នេះ​”​។​

​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកបាញ់​សម្លាប់​សង្ស័យ​នោះ​កំពុង​រត់គេចខ្លួន​។​

​លោក​ហ្គា​សេត​ទី បាន​និយាយថា “​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​មានការ​ឈឺចាប់​យ៉ាងខ្លាំង​រាល់ពេល​ដែល​ជីវិត​វ័យក្មេង​ត្រូវបាន​បាត់បង់​ដោយសារ​អំពើហិង្សា​កាំភ្លើង​គ្មាន​ហេតុផល​”​។​

​កាសែត Los Angeles Times បាន​រាយការណ៍​ថា ការបាញ់ប្រហារ​នេះ​គឺ “​ទំនងជា​គ្រោងទុកជាមុន​និង​ពាក់ព័ន្ធ​នឹង​ក្រុម​យូ​កូ​ង​”៕ ដោយ៖ កញ្ញាដាលីស