តារាចម្រៀង​ល្បីឈ្មោះ​២​រូប ដែល​ត្រូវ​សង្គ្រោះបន្ទាន់ មាន​សភាព​ធូរស្បើយ​វិញ​អស់ហើយ​ ​

332

(​ភ្នំពេញ​) ៖​ខណៈ​ដែលមាន​ព័ត៌មាន​ជាច្រើន​បាន​លេចឮ ពី​ដំណឹង​អកុសល​របស់​តារាចម្រៀង ដ៏​ល្បីឈ្មោះ​២​រូប គឺ​លោក​ណូយ វ៉ាន់ណេត និង​អ្នកនាង ពេជ្រ សោភា នោះ ពេលនេះ ក៏​មានការ​អះអាងថា អ្នក​ទាំង​២ មាន​សភាព​ធូរស្បើយ​វិញ​អស់ហើយ​។​
​ ​
​ថ្មីៗ​នេះ​បន្ទាប់ពី​លោក ណ​យ វ៉ាន់ណេត ចេញទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ សុ​រិ​ន បាន​មួយថ្ងៃ ក៏​លេចចេញ​ព័ត៌មាន​អ្នកលេង​Facebookគ្មាន​សីលធម៌​បង្ហោះ​ដំណឹង​ថា​លោក​បានទទួល​មរណភាព​ដែល​ធ្វើ​ឲ្យ​វេ​ប​សាយ​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​តាម​ដែល​ធ្វើ​ឲ្យ​មាន​ការចាប់​​អារម្មណ៍​ជាខ្លាំង​។


​ ​
​ប៉ុន្តែ​ព័ត៌មាន​ខាងលើ​មិនមែនជា​ការពិត​ឡើយ ជាក់ស្តែង​ពេលនេះ​លោក ណ​យ វ៉ាន់ណេត​ក៏បាន​ចេញ​សារ​ច្រានចោល​ព័ត៌មាន​នេះ​វិញ​។​​នេះ​គឺជា​សំណេរ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​កលោក ណ​យ វ៉ាន់ណេត ផ្ទាល់​លោក​បានសរសេរថា “​សូម​ជម្រាបជូន​ពុក​ម៉ែ​បងប្អូន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ថា​ខ្ញុំ​មិនបាន​ស្លាប់​ដូច​ពាក្យ​គេ​ថា​នោះទេ សូម​អគុណ (12 ,9 ,2017)”​។​នេះ​ជា គឺជា​សារ​ទី​១ ។

​ដោយឡែក​សារ​ទី​២​មាន​សំណេរ​ថា “​ជីវិត​ខ្ញុំ​ពិត​រស់​សារជាថ្មី ទឹកដោះ​ម្តាយ​ថ្លៃ​បារមី​រក្សា​មិនមែន​ដូច​ពាក្យ​មនុស្ស​ដែល​មុសារ​ប្រមាថ​សង្ខារ​មិន​ខ្លាច​បុណ្យ​បាប ខ្ញុំ​បាន​ចេញពី​សុ​រិ​ន​វិញ​ហើយ (12 ,9 ,2017)”​។​
​ ​
​ដោយឡែក កាលពី​យប់មិញ​នេះ​តារាចម្រៀង ពេជ្រ សោភា ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​វះកាត់​ជាបន្ទាន់​ដោយសារ​ជំងឺ​ដុំ​​គីស​កើត​នៅក្នុង​ភ្នែក ។ តែ​ពេលនេះ​អាកា​រៈ​ជំងឺ​មិន​កើតជា​បញ្ហា​ទេ ក្រោយ​វះកាត់​រួច ពេជ្រ​សោភា បាន​ធូរស្រាល​ហើយ​គ្រាន់តែ​សម្រាក​​ព្យាបាល​នៅ​ពេទ្យ​។​

​ដំបូង​ឡើយ ព័ត៌មាន​នេះ​គ្មាន​អ្នកណា​បានដឹង​ទេ រហូត​ដល់ពេល ពេជ្រ សោភា​វះកាត់​រួច​ទើប​នាង​ថត​បង្ហោះ​នៅលើ​គណនី​អ៊ី​ស្តា​ក្រាម​​របស់ខ្លួន​នូវ​រូបភាព​ដែលមាន​បិទ​បង់​លើ​ភ្នែក អម​ដោយសារ​បង្ហើប​ពី​ការឈឺចាប់​ផង ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​ក្ដី​ព្រួយបារម្ភ និង​ជូនពរ​ឲ្យ​ស្ថានភាព​ជំងឺ​របស់​នាង​គ្រប់គ្នា​ឆាប់​ជា​វិល​មកកាន់​ឆាក​សិល្បៈ​ឆាប់ៗ​វិញ ។​
​ ​
​ការបញ្ជូន​វះកាត់​ជាបន្ទាន់​នេះ​បើតាម​ក​ប្រភព​ជិតស្និទ្ធ​និង ពេជ្រ សោភា បាន​អះអាង​នៅ​ព្រឹក​នេះ​ថា​មិនមាន​ពាក់ព័ន្ធ​ជំងឺ​ចាស់​​ឈាមស​ស៊ី​ឈាមក្រហម​ក្នុង​ខ្លួន​នាង​រើស​ឡើង​ទេ គឺជា​ជម្ងឺ​ផ្សេងទៀត ដែល​ទើប​កើតមាន​នៅក្នុង​ភ្នែក​តែម្តង គឺ​ដុះ​ដុំ​គីស​ដែល​​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ខ្លាំង​ទ្រាំ​មិនបាន ត្រូវ​ចូល​ពេទ្យវះកាត់​ទាំងយប់​៕​ដោយ​៖​វិបុល​/sn