តារាចម្រៀង​ល្បីៗ​ចេញ​អង្រួន​ឆាក​នៅ​កូរ៉េ​

256
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: តារា​ប្រុស​ស្រី​ជាច្រើន​ដួង​បានធ្វើ​ដំណើរ​ទៅ​ប្រគុំ​តន្ត្រី​នៅ​ប្រទេស​កូរ៉េ ក្រោម​ការដឹកនាំ​ពី​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​១១ កញ្ញា ២០១៩​។ ការប្រគុំ​តន្ត្រី​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣​កញ្ញា​ខាងមុខ​នេះហើយ​។

​កាន់តែ​ពិសេស ក្រុម​តារា​ល្បី​ពី​ប្រទេស​កម្ពុជា នឹង​នាំយក​នូវ​បទ​ចម្រៀង​ថ្មីៗ ដែល​កំពុង​ពេញនិយម​ទៅ​ចែកជូន​បងប្អូន​ខ្មែរ នៅ​កូរ៉េ​បាន​កំសាន្ត​សប្បាយ​។​

​លោក ឡេង ណា​វ៉ា​ត្រា បាន​ថ្លែង ថា នេះ​មិនមែនជា​លើកទីមួយ​នោះទេ ដែល​លោក​បាន​ដឹកនាំ​សិល្បករ​-​សិល្បការិនី​កម្ពុជា ទៅ​សម្តែង​នៅលើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង ពោល​គឺជា​បាន ៦​ទៅ​៧ លើក​មកហើយ​។ យ៉ាងណាមិញ លោក​ពិត​ជាមាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដែលមាន​ឱកាស​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​នៅ​កូរ៉េ​បាន សប្បាយរីករាយ តាមរយៈ​ការ​រាំ​កំសាន្ត​សប្បាយ​ជាមួយនឹង​សិល្បករ​កម្ពុជា​។ លោក​បន្ថែមថា ទោះ​មិនបាន សប្បាយ​ជាមួយ​ក្រុមគ្រួសារ​នៅ​ស្រុក​ក៏ពិតមែន តែ​បងប្អូន​ពលករ​ខ្មែរ អាច​សប្បាយ​ជាមួយ​សិ​ក្បករ​កម្ពុជា និង​បងប្អូន​ខ្មែរ​ដទៃទៀត ប្រៀបបាន​នឹង​ក្រុមគ្រួសារ​តែម្តង​។​

​សូមជម្រាបថា តារា​ល្បីៗ​ដែល​បាន​ទៅ​សម្តែង​នៅ​កូរ៉េ​លើក​នេះ គឺ​សុទ្ធតែ​ល្បីៗ​មិន​ខុសពី​កន្លងមក​ឡើយ ពោលគឺ​មានដូចជា កំពូល​តារាចម្រៀង​ប្រុស លោក ព្រាប សុវត្ថិ និង​កូនប្រុស​ទាំងបី​នាក់​រប​ស់លោក​, លោក ខេ​ម​, កញ្ញា អ៊ី​វ៉ា​, លោក ប៉ែន ចំរុង​, ក្រុម​ចចក​សមុទ្រ​, លោក គូ​ម៉ា និង​តារា​ល្បីៗ​ផ្សេងទៀត​ផងដែរ​៕

#