តារាចម្រៀង​ល្បីៗ​និង​សិល្បករ​ខ្មែរ​ចេញទៅ​ប្រគំ​តន្ត្រី​អបអរ​ពិធីបុណ្យ​អុំទូក​នៅ​ប្រទេស​កូរ៉េ​

312
ចែករម្លែក

​ភ្នំពេញ​៖ តារាចម្រៀង​ល្បីៗ​ចំនូ​ន​៦​រូប​និង​ក្រុម​សិល្បករ​ខ្មែរ​ជាច្រើន​នាក់​ផ្សេងទៀត​បានរួម​គ្នា ចេញពី​មាតុភូមិ ឆ្ពោះទៅ​រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​អបអរ​រាជពិធី​បុណ្យ អុំទូក អកអំបុក និង សំពះ​ព្រះ​ខែ​នៅ​ប្រទេស​កូរ៉េ​ក្នុង​ទីក្រុង​ប៊ូ​ឆន់​មួយថ្ងៃ​ពេញ​ចំ​ថ្ងៃ​អាទិ​ត្រ​ទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​ដំណើរ​ចេញទៅ​ប្រគំ​តន្ត្រី​នេះ មាន​តារា​ល្បី​និង​តារាចម្រៀង​៧​ដួង​គឺ ពិធីករ អា​ឡា​ស្កូ​, អ្នកនាង ឡេង មុន្នី​រចនា​,​កញ្ញា សុវត្ថិ​ឌី ធា​រិ​កា​, លោក ជ័យ សុ​វ៉ាត​, កញ្ញា ស៊ូ ស៊ី​រី​កា​, កញ្ញា ដា សុ​ម៉ា​វ​ត្តី និង លោក ដេវីត ព្រមទាំង​ក្រុម​តន្ត្រីករ​និង​សិល្បករ​ខ្មែរ​យើង​ជាច្រើន​ផ្សេងទៀត​រួមគ្នា​ក្នុង ព្រឹត្តិការណ៍​សង្គម​ដើម្បី​ខ្មែរ​យើង​។

​អ្នកនាង ម៉ែន ចិន្តា ប្រធាន​សមាគម​កូន​ខ្មែរ​ប៊ូ​ឆន់​បានធ្វើ​ស​ន្នី​សីទ​កាសែត​នៅ​អាកាស យានដ្ឋាន អន្តរជាតិ ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឱ្យដឹងថា ការចេញដំណើរ​ដោយ មាន​វត្តមាន​តារាចម្រៀង​ល្បីៗ​ទាំងនេះ ជា​ព្រឹ​តិ្ត​ការណ៍​ដ៏​ធំ​អស្ចារ្យ​សម្រាប់​ខ្មែរ​យើង​ដែល​រស់នៅ និង​ប្រកប​ធ្វើការ​ងារ​នៅ​ទីនោះ បាន​ជួបជុំ​ជាមួយ គ្នា​ក្នុងឱកាស​ថ្ងៃ​សម្រាក​ដោយ​ភាពសប្បាយ រីករាយ ក្នុងន័យ​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​សាមគ្គី​ជាមួយគ្នា រក្សា​វប្បធម៌​ប្រពៃណីជាតិ​យើង​។ ហើយ មូលហេតុ​ដែល​សមាគម​របស់​អ្នកនាង និង តារា​ខ្មែរ​យើង​រួមគ្នា​រៀបចំ​កម្មវិធី​នេះ​ឡើង​ក្រោយ ទីក្រុង​អបអរ​ពិធីបុណ្យ​អុំទូក​ហើយ ដោយសារតែ ខ្មែរ​យើង​មិន​ថា នៅ​ប្រទេស​កូរ៉េ ឬ តារា​យើង ទេ​សុទ្ធ​រវល់​ទាំងអស់ ទើប​ហេតុដូច្នេះ​ក្រុម​យើង​សម្រេចចិត្ត​ជ្រើសរើស​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ ដែល​ចំ​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​សម្រាក ឱ្យ​បងប្អូន​ខ្មែរ​យើង​នៅ​កូរ៉េ​អាចមក​ជុំគ្នា​រាំ​សប្បាយ​តាមបែប ប្រពៃណីជាតិ និង អកអំបុក សាមគ្គី​គ្នា​។

​អ្នកនាង ម៉ែន ចិន្តា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយមាន​ការឧបត្ថម្ភ និង សហការគ្នាជាមួយ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា​, ក្រសួង​ការងារ​បណ្តុះ បណ្តាល​វិជ្ជាជីវៈ និង ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​។ កម្មវិធី​លើក​នេះ​នឹង​ប្រព្រឹត្ត​ណ៍​ឡើង​រយៈពេល​ពេញ​មួយថ្ងៃ ចាប់ពី​ម៉ោង​១០​ព្រឹក​រហូតដល់​៦​ល្ងាច នៅ​ចំណត​រថយន្តក្រុង​ទីក្រុង​ប៊ូ​ឆន់​។ ព្រឹត្តិការណ៍​នេះ តារាចម្រៀង​ល្បីៗ​ទាំងអស់​បាននាំគ្នា​សន្យា យក​បទ​ចម្រៀង​ពេញនិយម​ទាំង​ប្រពៃណី និង សម័យ មក​ប្រគំ​ឱ្យ​ពលករ សិស្ស​និស្សិត និងស្ត្រី​ខ្មែរ​មាន​ស្វាមី​ជា​ប្តី​កូរ៉េ​ទាំងអស់​នឹង​ទទួលបាន ភាពសប្បាយ​រីករាយ​។ សមាគម​សង្ឃឹមថា បងប្អូន​នឹងចូលរួម​ឱ្យ​ច្រើន​កុះករ​ដើម្បី​ខ្មែរ​ស្រលាញ់ ខ្មែរ​ជាមួយ​សាមគ្គីភាព​៕ ដោយ បូ​រិ​ន​