ដោយៈសុផលភ្នំពេញៈតារាចម្រៀងនិងពិធីករពិធីការិនីល្បីៗនៃព្រះរាជាណាចក្រកម្ពុជាដែលរួមមានលោកឆនសុវណ្ណរាជ,កញ្ញាហិនច័ន្ទនីរ័ត្ន,ព្រមទាំងក្រុមរាំOMGនឹងចូលរួមសម្តែងនៅក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌របស់ក្រុមហ៊ុនអចលនទ្រព្យអ&អេហ្វ ដែលថវិកាប្រមូលបាននឹងយកជូនមន្ទីរពេទ្យគន្ធបុប្ផា។
កម្មវិធីតន្ត្រីសប្បុរសធម៌របស់ក្រុមហ៊ុន R&F Properties Cambodia នេះ មានឈ្មោះថា“ R&F Group, All-Star Charity Concert ”ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន R&F Group ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។
តាមរយៈតន្ត្រីសប្បុរសធម៌នេះក្រុមហ៊ុនR&FPropertiesCambodiaនឹងធ្វើការបរិច្ចាគថវិកាដែលប្រមូលបានពីសប្បុរសជនពីកម្មវិធី“តំណក់ទឹកនៃសប្បុរសធម៌តំណក់ទឹកនៃក្តីស្រលាញ់សម្រាប់ភ្នំពេញ” ( R&F Group “Sharing Water, Sharing Love for Phnom Penh) យកទៅជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
គួររម្លឹកផងដែរថា៖ ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយនេះបានចូលរួមក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៩ ។ អ & អេហ្វ បានរៀបចំកម្មវិធីសប្បុរសធម៌មួយ នៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងបរិវេណកោះពេជ្រ។ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងមកពីបណ្តាខេត្តអាចចូលរួមតាមរយៈការលេងល្បែងកម្សាន្តសប្បាយៗគ្រប់ប្រភេទដើម្បីឈ្នះរង្វាន់ទឹកបរិសុទ្ធ កាដូនិងរង្វាន់ជាច្រើនទៀតជាងនេះទៅទៀត។
ក្រុមហ៊ុនR&FPropertiesCambodiaគឺជាសាខារបស់ក្រុមហ៊ុនR&FGroupដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់ថ្នាក់អន្តរជាតិ ដែលបានធ្វើការសាងសង់គម្រោងអចលនទ្រព្យជាច្រើនមានដូចជា ខុនដូលំនៅដ្ឋាននិងអគារការិយាល័យសរុបជាង៣០០គម្រោងនៅជាង១២០ប្រទេសទូទាំងពិភពលោក។ក្នុងនោះកំពុងតែអភិវឌ្ឍទៅលើគម្រោងខុនដូប្រណិតចំនួនពីរនៅក្នុងប្រទេសកម្ពុជាគឺ R&F City និង R&FGloryនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនិងមហាវិថីសម្តេចតេជោហ៊ុនសែនឬផ្លូវ៦០ម៉ែត្រ៕S/Ha
ចំណងជើងរូបថត៖តារាចម្រៀង និងពិធីករ ពិធីការិនីល្បីៗនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្តែងនៅក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌របស់ក្រុមហ៊ុនអចលនទ្រព្យអ&អេហ្វ ដែលថវិកាប្រមូលបាននឹងយកជូនមន្ទីរពេទ្យគន្ធបុប្ផា