តារាចម្រៀង​វ័យក្មេង​ទាំងពីរ​ធ្វើឱ្យ​បទ​“​បង​មិន​យំ​ទេ​គ្រាន់តែ​ហូរ​ទឹកភ្នែក​” ផ្ទុះ​ការគាំទ្រ​និង​ពេញចិត្ត

638
ចែករម្លែក
  • 139
    Shares

ដោ​យើ​បូ​រិ​ន​/​ភ្នំពេញ​៖ បទ​ចម្រៀង​មនោសញ្ចេតនា​ស៊ីជម្រៅ របស់​អតីត​បេក្ខជន Cambodian Idol រដូវ​កាល​ទី​៣​កញ្ញា​លីន​សោ​ម៉ា​និង​អ្នកចម្រៀង​សយ​រតនា​ចំណងជើង​បទ​“​បង​មិន​យំ​ទេ​គ្រាន់តែ​ហូរ​ទឹកភ្នែក​”​បានធ្វើឱ្យ​ទស្សនិកជន​ពេញចិត្ត​និង​គាំទ្រ​យ៉ាងខ្លាំង​។

​បទ​នេះ​កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ពិសេស​ក្រុម​យុវវ័យ​ខណៈ​បទ​ចម្រៀង​មួយ​នេះ​មាន​អត្ថន័យ​ចាក់​ដោត​ចំ​បេះដូង​ទស្សនិកជន​ពិសេស​អ្នកមាន​ទុក្ខព្រួយ​នោះ​។

​ចំណែក​តារាចម្រៀង​លីន​សោ​ម៉ា​ចាប់ផ្តើម​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ក្រោយពី​នាង​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​គឺ​CambodianIdol​រដូវ​កាល​ទី​៣​ចាប់ពី​ដើមឆ្នាំ​២០១៨​។​នាង​ត្រូវបាន​គេ​ចាប់អារម្មណ៍​ថា​ជា​តារាចម្រៀង​មានសំនៀង​ថ្នម​ក្រអួន​ពិសេស​រហូត​មាន​ឱ​កា​ចូលដល់​ដំណាក់កាល​វគ្គ​បន្ត​ផ្ទាល់​ចុងក្រោយ​។​

​ថ្មីៗ​នេះ​នាង​ស្រាប់តែ​លេច​វត្តមាន​ក្នុង​ផលិតកម្ម​មរតក​មេ​ឌៀ​ជាមួយនឹង​ស្នាដៃ​បទ​ចម្រៀង​ដ៏​ក្រអួន​ក្រអៅ​។​កាន់តែ​ចាប់អារម្មណ៍​គឺ​ក្រោយពេល​នាង​ចាប់​ដៃគូ​ច្រៀង​រួមគ្នា​ជាមួយ​ជា​តារាចម្រៀង​វ័យក្មេង​រូប​សង្ហា​លោក​សយ​រតនា​ក្នុង​បទ​“​បង​មិន​យំ​ទេ​គ្រាន់តែ​ហូរ​ទឹកភ្នែក​”​ដែល​ត្រឹម​រយៈពេល​៣​សប្តាហ៍​ប៉ុណ្ណោះ​។​

បទ​ចម្រៀង​មួយ​នេះ​ទទួលបាន​អ្នក​ចូល​ស្តាប់​ជិត​១​លាន​ដង​រួចទៅហើយ​។​បទ​ចម្រៀង​នេះ​កំពុងតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ដែល​ត្រូវបាន​គេ​យកទៅ​ចាក់​ក្នុង​វិទ្យុ​ការ​ស្តាប់​កម្សាន្ត​របស់​ក្រុម​យុវវ័យ​និង​ត្រូវបាន​យកទៅ​ច្រៀង​ក្នុង​កម្មវិធី​នានា​ជា​ហូរហែ​ផងដែរ​៕S/​