តារាចម្រៀង​ស្រី​ឥណ្ឌូនេស៊ី​ពីររូប​ត្រូវ​អាជ្ញាធរ​បង្ខំ​ឱ្យ​សុំទោស​ជា​សាធារណៈ​ចំពោះ​ការថត​បទ​ចម្រៀង​រាំ​រលាក់​សុដន់​គួរឱ្យ​ព្រឺព្រួច​(វីដេអូ)

463
ចែករម្លែក

តារាចម្រៀង​ប៉ុប​ឥណ្ឌូនេស៊ី​ពីរ​នាក់ ដែល​ហៅ​ខ្លួនឯង​ថា “​ឪឡឹក​មួយគូ​” ត្រូវបាន​អាជ្ញាធរ​បង្ខំ​ឱ្យចេញ​មកសុំ​ទោស​ជា​សាធារណៈ បន្ទាប់ពី​វីដេអូ​បទ “Bounce” របស់​ពួកនាង​ត្រូវបាន​ចាត់ទុកថា​មាន​ភាព​ត្រេកត្រអាល​ខ្លាំងពេក​។​

​វីដេអូ​ចម្រៀង​របស់​តារាចម្រៀង​ទាំងពីរ ដែល​ឃើញ​ពួកនាង​កំពុង​រាំ​រលាក់​សុដន់​ឥត​សំចៃ​នៅក្នុង​ផ្សារ​ទំនើប និង​ចំណត​ចត​រថយន្ត ត្រូវបាន​គណៈកម្មការ​ការពារ​កុមារ​របស់​ឥណ្ឌូនេស៊ី​កោះហៅ​។​

​ដោយមាន​រហស្សនាម​ថា “Duo Semangka” ក្នុង​ភាសា​បា​ហា​សា​ឥណ្ឌូនេស៊ី ដែល​បកប្រែ​ថា “​ឪឡឹក​មួយគូ​” តារាចម្រៀង​ទាំងពីរ ឈ្មោះ ក្លា​រ៉ា ហ្គោ​ប៉ា និង​វ៉ាន់​យ៉ា គី​អា​រ៉ា ត្រូវបាន​អាជ្ញាធរ​ក្នុងស្រុក​រិះគន់​យ៉ាង​ចាស់ដៃ និង​បង្ខំ​ឱ្យ​ពួកនាង​ចេញមក​សុំទោស​។​

​គណៈកម្មការ​ការពារ​កុមារ​ឥណ្ឌូនេស៊ី (KPAI) បាន​កោះហៅ​នាង​ទាំងពីរ​មក​សួរនាំ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពីសារ​ធារ​ណ​ជន​ច្រើន​លើសលប់​៕ ដោយ៖ កញ្ញាដាលីស