តារាចម្រៀង​ហុងកុង នាង ចូ​យ យ៉ុង ទន់​ជើង​ដើរ​លែងរួច បន្ទាប់ពី​ច្រៀង​ក្នុង​កម្មវិធី​ខុន​សឺត ១៩ ដង​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​តែមួយ​ខែ

293
ចែករម្លែក

​ប្រសិនបើ​នាង​ចូ​យ យ៉ុង មិន​រាំ​សោះ នៅពេល​នាង​ច្រៀង​ជា​ភ្ញៀវ​ក្នុង​ខុស​សឺត​របស់ កេ​ន​នី ក្វាន់ នៅ​ហុងកុង​ចុង​សប្តាហ៍​នេះ អ្នកគាំទ្រ​នឹងមិន​អន់ចិត្ត​នឹង​នាង​ទេ​។

​កាលពី​ដើមខែ​នេះ នាង​យ៉ុង​អាយុ ៣៩ ឆ្នាំ ដែល​ល្បី​ខាង​សំឡេង​ពោរពេញ​ដោយ​ថាមពល​ខ្ពស់​របស់​នាង បាន​ថតរូប​ខ្លួន​នាង​អង្គុយ​នៅ​រទេះរុញ​។

​មើលទៅ​ឃើញ​ទឹកមុខ​ស្លក់​ជាក់ស្តែង នាង​បាន​បង្ហាញខ្លួន​នៅ​មន្ទីរពេទ្យ​ដើម្បី​ស្វែងរក​ការព្យាបាល បន្ទាប់ពី​ការប្រគុំ​តន្ត្រី​១៩​លើក​ជាប់ៗ​គ្នា​ពេញ​មួយខែ​នៅ​ហុងកុង​ធ្វើឱ្យ​នាង​ទន់​ជើង​ដើរ​លែងរួច ដោយ​ពុំ​ដឹង​ឈឺ​ចុកចាប់​ភ្លាមៗ​នោះឡើយ​។

​ការត្រៀមខ្លួន​និង​ការសម្តែង​បានធ្វើ​ឱ្យជើង​ទាំងពីរ​របស់​នាង​ទ្រាំទ្រ​លែង​បាន​តទៅទៀត​រហូត​ដើរ​លែងកើត​។ បន្ទាប់ពី​ចប់​កម្មវិធី​ខុន​សឺត​ម្តងៗ នាង​តែង​បំបាត់​ការ​ស្ពឹក​ស្រពន់​ដោយ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​។

​ប៉ុន្តែ​បន្ទាប់ពី​ចប់​កម្មវិធី​ខុន​សឺត​ទាំង ១៩ ឥឡូវ​នាង​ចាប់ផ្តើម​មាន​អារម្មណ៍​ឈឺ​ចុកចាប់​ខ្លាំង​លើ​ជើង​ទាំង​គូ​របស់​នាង ដោយ​ប៉ះពាល់​សកម្មភាព​រស់នៅ​ជាខ្លាំង សូម្បី​ដើរទៅ​បង្គន់​ក៏​មិន​រួច​ដែរ​។

​ទីបំផុត​នាង​បាន​ទៅ​មន្ទីរពេទ្យ កន្លែង​ដែល​គេ​ចោះ​កំភួនជើង​បង្ហូរ​ទឹករងៃ​ចេញ ព្រោះ​ជើង​នាង​ហើម​ស្ពុល​ទៅហើយ​៕ ដោយ៖កញ្ញាដាលីស