តារាចម្រៀង​អ៊ឹង​និមល​កំពុង​ភ័យ​បុក​ពោះ​ខណៈពេល​ត្រៀមខ្លួន​ទៅ​អាមេរិក

1695
ចែករម្លែក

(​ភ្នំពេញ)​៖ តារា​សម្តែង និង បង្ហាញ​ម៉ូត កញ្ញា អ៊ឹង និមល ស្ងាត់ៗ ស្រាប់តែ​លេចឮ​ដំណឹង​ថា តារា​បង្ហាញ ម៉ូត​រាង​ល្វត​ល្វន់​រូបនេះ​កំពុងតែ​ញាប់ ដៃជើង​ត្រៀម​ឯកសារ ដើម្បី​ធ្វើដំណើរ​ឆ្លង​ទ្វីប​ទៅ​សម្តែង ក្រៅប្រទេស​។
​ ​
​អ៊ឹង និមល ជា​តារា​សម្តែង ស្រី​ម្នាក់​ដែលមាន​ទេពកោសល្យ​សម្តែង និង​ច្រៀង​គួរសម ក្នុង​ក្រុម CSM Girl ដែលមាន​សមាជិក​បីនាក់ មាន​កញ្ញា នៅ សូ​នី​តា កញ្ញា ឌួង ហ្សូ​រី​ម៉ា និង​កញ្ញា និមល ។ ក្នុងចំណោម តារាចម្រៀង ទាំងបី ពួកគេ​មាន​ទេពកោសល្យ សម្តែង និង​ច្រៀង​រាំ ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែ និមល ត្រូវបាន​គេ​មើលឃើញថា តារា ស្រី​រូបនេះ​កំពុងដណ្តើម​បាន​ឱកាស សម្តែង និង​បង្ហាញ​ម៉ូត​បាន​ច្រើន គួរសម ជាពិសេស​ជាមួយនឹង​កម្ពស់​ខ្ពស់ស្រឡះ អ៊ឹង និមល តែង​បានទទួល ឱកាស ជា តារា​បង្ហាញ​ម៉ូត​សម្តែង​ច្រើនជាង ច្រៀង​រាំ​។

​ទោះជា​យ៉ាងណា ថ្វីបើ​ការងារ សម្តែង និង​បង្ហាញ​ម៉ូត ឈានមុខ​គេ ក្នុង​អាជីព​បី ក្នុងពេល​តែមួយ​ក៏​តារា ចម្រៀង​ស្រី​រូបនេះ នៅតែ​ទទួលបាន ប្រជាប្រិយភាព និង​ទើបតែ​ទទួលបាន​ការអញ្ជើញ​ឱ្យទៅ​ច្រៀង​រាំ នៅឯ​សហរដ្ឋ អាមេរិក​នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោកស្រី ហេង សុខា ម្ចាស់​ឧបត្ថម្ភ (Sponsor) និង​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម Sokha Entertainment​។
​ ​
​លោកស្រី​បានឱ្យដឹងថា តាម ការគ្រោងទុក លោកស្រី​នឹង​អញ្ជើញ តារាចម្រៀង តារា​កំប្លែង ប្រាំ​នាក់ ចូលរួម​ច្រៀង​រាំ​នៅ​អាមេរិក​នា​ចុងឆ្នាំ ២០១៧​នេះ​។ ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង​គឺ​រង់ចាំ ការចេញ ភ្លើង​ខៀវ ពី​ស្ថានទូត​អាមេរិក សិន​ត្បិត​ពួកគេ​ទាំង​ប្រាំ​រូប និង​ចូល​ទូត អាមេរិក ដើម្បី​សម្ភាសន៍​សុំ​ទិដ្ឋាការ នៅក្នុង​ខែកក្កដា​នេះហើយ​។
​ ​
​ចំណែក​តារាចម្រៀង​រូប ស្រស់ អ៊ឹង និមល ក៏បាន​ឱ្យដឹងថា ខ្លួន​នាង​រង់ចាំ​ជាស្រេច​សម្រាប់​បម្រើ អារម្មណ៍​បងប្អូន ពុក​ម៉ែ ដែល​នៅក្រៅ ប្រទេស​។ និមល បន្ថែមថា ទោះបី ការងារ​ក្នុងស្រុក ទទួល​បានជា​ហូរហែ និង​មាន​ការងារ​ជាប់​ជាប្រចាំ​យ៉ាង ណា​ក្តី ក៏​នាង​អាច​ទទួល​ការ​ចេញទៅ ច្រៀង​នៅ​អាមេរិក​លើក​នេះដែរ តែ លទ្ធផល​យ៉ាងណា​មិនទាន់​បានដឹង នៅឡើយ​ទេ ខណៈដែល​នាង​បាន ត្រៀម​រួចរាល់ គ្រប់​ឯកសារ​ពាក់ព័ន្ធ មិនឱ្យ​ខ្វះចន្លោះ​។ ទន្ទឹមនឹង​ការត្រៀម រួចរាល់​១០០​ភាគរយ កញ្ញា និមល ក៏​ភ័យ​មិនតិច​ទេ ពេលដែល​ការ​ណាត់ ជិត​ឈាន​មកដល់​។
​ ​
​និមល បន្ថែមថា ពិតជា​ភ័យ មែន ព្រោះ​ដោយសារ​អាមេរិក​ហាក់​តឹងរ៉ឹង​ចំពោះ​ការផ្តល់​វី​សា ហើយ​ម្យ៉ាង ទៀត​អ្នកសិល្បៈ​ក៏​ធ្លាក់​ច្រើន​ដែរ​កន្លងមក ៕ ​ដោយ​៖​បញ្ញា​សាស្ត្រ​

​តារាចម្រៀង អ៊ឹង និមល (​រូប​ថ​តៈប​ញ្ញា​សាស្ត្រ​)​