តារាចម្រៀង ករុណា ពេជ្រ ធ្វើរឿង មួយ ដែលគ្រប់គ្នាមិននឹកស្មាន ដល់

318
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖
យោងតាមហ្វេសប៊ុករបស់ តារាចម្រៀង ករុណា​ ពេជ្រ ដែលកំពុងតែជួបព្យុះ ភ្លៀងរឿងលក់ផ្ទះមិនសមប្រកប រហូតដាច់ចិត្តទម្លាយតាមប្រព័ន្ធទំនាក់ទំនងសង្គម ជាច្រើនរឿងនោះ។ ស្រាប់តែថ្មីៗនេះ ករុណា ពេជ្រ បានធ្វើរឿងមួយដែលគ្រប់គ្នា ដឹង ហើយពិតជា ហួសចិត្ត មិននឹកស្មានដល់ ប្រសិនបើមិនទាន់ដឹងការពិត។

កាលពីព្រឹកថ្ងៃអង្គារ៍ ៥វិច្ឆិកា នេះ ស្រាប់តែឃើញ តារាចម្រៀង ករុណា ពេជ្រ ទៅមើលប្លង់ដីមួយកន្លែង ដែលលោកត្រៀមធ្វើម៉ុងសម្រាប់ ពេលដែលលោកឱពុក របស់ លោក ចែកឋានទៅ។ ករុណា ពេជ្រ បានប្រាប់ថា ការធ្វើបែបនេះ មិនមែនជា ការប្រមាថ ណាមួយសម្រាប់ជីវិតប៉ារបស់លោកឡើយ ពោលគឺលោកធ្វើឡើង សម្រាប់បណ្តាំចុងក្រោយ មុនពេលដែលប៉ារបស់ ករុណា ពេជ្រ ធ្លាក់ខ្លួនឈឺដាច់ សរសៃឈាមខួរក្បាលរហូតពិការបែបនេះ។

ករុណា ពេជ្រ ប្រាប់ថា នេះជាមូលហេតុដែលធ្វើអោយលោកដាច់ចិត្តធ្វើម៉ុង បើទោះ ជាពេលេនេះ ជំងឺរបស់ប៉ាលោកមិនបានធូរស្រាល ឬធ្ងន់ធ្ងរទៅមុខទៀត តែលោកថាធ្វើបែបនេះ ទាន់ប៉ាលោកនៅបើកភ្នែកមើលឃើញ ទោះបីគាត់មិនបាន ដឹងឮក្តី។

ហ្វេសប៊ុករបស់ ករុណា ពេជ្រ បានសរសេររៀបរាប់ថា «បន្ទាប់ពីការព្យាបាល ដោយ​ ដុកទរ័​ ថ្នាំពេទ្យការព្យាបាលបែបចលនា​ រៀបចំតាមព្រះពុទ្ធសាសនា​ អស់រយះ ពេលជិតពីរឆ្នាំហើយ គឺកូនមិនអស់សង្ឃឹមឡើយ… នៅពេលនេះកូនឆ្លៀតពេលសំរេច បំណងតាមបណ្តាំចុងក្រោយរបស់ប៉ា​មួយ​ ក្នុងចំណោមបីទៀតដែលប៉ាចង់បាន​ និង​ ផ្តាំកូនមុនពេលប៉ាដាច់សរសៃឈាមខួរក្បាល… ពេលនេះកូនព្យាយាមធ្វើអ្វី ដែលអាច ធ្វើទៅបានតាមអ្វីដែលប៉ាចង់បាន គឺ​ ថ្ងៃចុងក្រោយរបស់ប៉ា​ ប៉ាប្រាប់ថាចង់មក នៅជិត យាយ​ នៅភូមិខ្សាច់ស ខេត្តព្រៃវែង…. ពេលនេះកូនរកកន្លែងដែលល្អសំរាប់ប៉ា បានហើយ…. ហើយកូននឹងព្យាយាមរៀបចំកន្លែងមួយនេះអោយបានស្អាតសាកសម ជូនប៉ា… ហើយកូន ធ្វើនេះមិនមែនមានបំណងប្រមាថអាយុជីវិតប៉ាទេ​ ប៉ុន្តែចង់អោយ ប៉ាឃើញនៅនឹងភ្នែក​ ព្រោះទាន់ប៉ានៅបើកភ្នែក ទោះបីប៉ាមិនទាន់ដឹងអ្វីទាំងអស់ក៏ ដោយ​ ហើយកូនសង្ឃឹមថាពេលរៀបចំជូនប៉ារួចហើយ​ អ្វីៗនឹងចំលងគ្រោះប៉ាអោយ អស់​ ហើយប៉ាបាននៅក្បែរកូនបានយូរបន្តទៀត​ … ទោះបីពេលនេះប៉ាមិនស្គាល់កូន​ និយាយមិនកើត ក៏កូននៅតែភាពកក់ក្តៅដដែល​ ព្រោះប៉ានៅជិតកូន​ កូននៅឃើញ មុខប៉ា ដដែល​ ណាប៉ាណា…..ទោះបីទង្វើមួយនេះ​ កូនសឹងតែទទួលយកមិនបាន​ ប៉ុន្តែកូមនៅតែត្រៀមចិត្តទទួលយកគ្រប់ហេតុការណ៍ដែលត្រៀមនឹងកើតឡើងចំពោះកូននាពេលខាងមុខ​ … ហើយបើខ្ញុំពិតជារើសដីកន្លែងនេះល្អ​ ហុងស៊ុយល្អជូនប៉ាខ្ញុំ​ សូម​ អោយមានអភិនិហា​ គុណនៃ​ ទឹក​ ដី​ ភ្លើង​ ខ្យល់​ កន្លែងដីជួយដល់ប៉ាខ្ញុំផង​ …»។

សូមរំលឹកថា គិតមកដល់ពេលនេះ ប៉ារបស់តារាចម្រៀង ករុណា ពេជ្រ បានធ្លាក់ ខ្លួនពិការ ក្រោយពេលដែលមានជំងឺដាច់សរសៃឈាមខួរក្បាល កាលពី ពីរប៉ុន្មាន ឆ្នាំ មុន រយៈពេលប៉ុន្មាននេះ ករុណា ពេជ្រ បានប្រឹងប្រែងមើលថែទាំ ព្យាបាលជំងឺរបស់ ឱពុក គ្រប់វិធីទាំងអស់ មានទាំងការវះកាត់ខួរក្បាល ការព្យាបាលដោយចលនាការ រំ ដោះគ្រោះបែបព្រះពុទ្ធសាសនា និង មានពេទ្យប្រចាំមើលថែទាំប្រចាំទៀតផង។ ចំណែករឿងមួយចុងក្រោយ រហូតទិញដីមួយកន្លែង និងហៅចិនសែទៅ មើលរៀបចំ ធ្វើម៉ុង ទុកជូនលោកឱពុក ដែលជាបណ្តាំចុងក្រោយមុនពេលដែលឱពុករបស់ករុណា មិនទាន់ឈឺរហូតបាត់ការចងចាំ ក្លាយជាមនុស្សរុក្ខជាតិបែបនេះ៕