តារាចម្រៀង កែវ សុ​បញ្ញា បែរជា​កាក់កប អាជីព​សម្តែង​ ​

1222
ចែករម្លែក

(​ភ្នំពេញ​)៖ តារាចម្រៀង កែវ សុ​បញ្ញា បន្ទាប់ពី​ជោគជ័យ​ការងារ​ចម្រៀង ស្រាប់តែ​អាជីព​សម្តែង វិល​មក​ផ្ទួនៗ​តែម្តង សម្រាប់​ឆ្នាំ​២០១៨​។ នេះ​ស​បញ្ជាក់ថា កែវ សុ​បញ្ញា បាន​វិវឌ្ឍន៍​ខ្លួន ទៅជា​តារា​សម្តែង​អាជីព​មួយរូប បន្ទាប់ពី​ហ្វឹកហាត់ ការងារ​សម្តែង បាន​យ៉ាង​ល្អឥតខ្ចោះ​។

​យោងតាម​ប្រភព​ស្និទ្ធ​នឹង​តារា​សម្តែង​ស្រី​ឆ្នើម កញ្ញា កែវ សុ​បញ្ញា បាន​ឲ្យ​ដឹង​ក្រោយពេល​បញ្ចប់ រឿង “​រា​ជនី​ភូមិៈ​គ្រិះ​” ភ្លាមៗ ស្រាប់តែ​ផលិតករ ក៏​សំលឹង​ឃើញ​តារា​ស្រី​រូបនេះ បន្តទៀត ដើម្បី​ថត​រឿង​ថ្មី ដែល​តម្រូវ​នៅតែ​ត្រូវការ តារា កែវ សុ​បញ្ញា ថត​រឿង​ថ្មី​។

​កែវ សុ​បញ្ញា ទទួលស្គាល់ថា នាង​ពិត​ជាមាន​ផលិតករ ទាក់ទង​មែន ប៉ុន្តែ​នាង​មិនទាន់​សម្រេច ចិត្ត យ៉ាងណាទេ ត្បិត​មួយរយៈ​នេះ នាង​រវល់​ការងារ​សិល្បៈ​ជាច្រើន ដែល​កំពុងតែរ​ត់រក​នាង​។ បញ្ញា បញ្ជាក់ថា “​ឥឡូវ មមាញឹក​មែន ព្រោះ​ថ្មីៗ​នេះ ក៏​ទទួលបាន​ថត​ស្ព​ត​ពាណិជ្ជកម្ម មួយចំនួន​”​។

​គិត​មកដល់ពេលនេះ កែវ សុ​បញ្ញា នៅតែមាន​បទ​ចម្រៀង​ល្បីៗ ដែល​កំពុង​ពេញនិយម សម្រាប់​អ្នកគាំទ្រ​របស់​នាង បើទោះបីជា​នាង រវល់​នឹង​ការសម្តែង រក​ពេល​សម្រាក​គ្មាន​ក្តី តែ​ចំពោះ​ចម្រៀង នាង​មិន​បណ្តែតបណ្តោយ​ទេ គឺ​នៅតែ​ត្រៀម​បទ​ចម្រៀង​ថ្មីៗ ប្លែកៗ ជូន​ទស្សនិកជន និង​អ្នកគាំទ្រ របស់​នាង​ដដែល​។ នាង​ថា វិស័យ​ចម្រៀង​នៅតែ​ឈរ​លំដាប់ លេខ​១ សម្រាប់​នាង ចំណែក​ការងារ​សម្តែង ក៏​ស្រលាញ់ គ្រាន់តែ​មិន​ចោល​បទ​ចម្រៀង ដែលជា​អាជីព​ដំបូង​ដែល​ជូន​នាង មកដល់​វិថី​សិល្បៈ​៕ ដោយ​: បញ្ញា​សាស្ត្រ​

​តារាចម្រៀង កែវ សុ​បញ្ញា​។
​តារាចម្រៀង កែវ សុ​បញ្ញា​។
​តារាចម្រៀង កែវ សុ​បញ្ញា​។