តារាចម្រៀង ឈីងឈីង បញ្ចេញ​បទ​ចម្រៀង​ថ្មី «​កាន់តែ​ស្អប់​កាន់តែ​នឹក​»

1206
ចែករម្លែក
  • 39
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: តាមរយៈ​បទ​ចម្រៀង​មួយ​បទ បានធ្វើ​អ្នក​ស្តាប់​អន្លង់​អ​ន្លោ​ច​ជាមួយនឹង​ទឹកដម សំលេង​របស់​តារាចម្រៀង កញ្ញា ឈីងឈីង ត្អូញត្អែរ ពី​អារម្មណ៍​បែកបាក់​ស្នេហា​ដែល​ខំ​ថែរក្សា​ជា​យូរ​ឆ្នាំ តែ​បែ​ជា​បែក​គ្នា បន្សល់ទុក​តែ​អារម្មណ៍​ក្តុកក្តួល ព្រោះ​មិន​អស់​អាល័យ​។​

​បែក​គ្នា​ហើយ​នៅតែ​នឹក ក្នុង​អត្ថន័យ​មួយ​របស់​បទ​ចម្រៀង «​កាន់តែ​ស្អប់​កាន់តែ​នឹក​» គឺ​ចង់​បញ្ជាក់ថា អ្វីៗ​មិនអាច​ស្ថិត​ថេរ​បានទេ ដោយ​អំណាច​ស្អប់​បុរស​ម្នាក់ ក៏​សុខចិត្ត​បែក​គ្នា តែ​មិន​នឹកស្មានថា ក្រោយពេល​បែក​គ្នា​ស្រាប់តែ​អារម្មណ៍​នឹក​គេ​លើស​ដើម​បែបនេះ​សោះ​។

​សូម​រំលឹកថា តារាចម្រៀង​កញ្ញា ឈីងឈីង ក្នុង​ឆ្នាំ​២០១៨ នាង​បានចេញ​បទ​ចម្រៀង​ជាច្រើន ភាគច្រើន​នៃ​បទ​របស់​កញ្ញា គឺជា​ប្រភេទ​បទ​មនោសញ្ចេតនា រៀបរាប់​ពី​អារម្មណ៍ បែកបាក់ និង​អារម្មណ៍​បែប​ផ្តើម​ស្នេហ៍​គ្រា​ដំបូង​។

​តោះ​ស្តាប់​បទ​ចម្រៀង​ទាំងអស់គ្នា ថា​មាន​អត្ថន័យ​បែបណា​!