តារាចម្រៀង នីកូ អង្រួនឆាក តន្ត្រី នៅYCO ផ្អើលអ្នកគាំទ្រ

155
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាចម្រៀងវ័យក្មេងមុខមានមន្តស្នេហ៍ នីកូ បានបង្ហាញវត្តមានរបស់ខ្លួន ក្នុងកម្មវិធីសម្ពោធហាងលក់ខោអាវ YCO កាលពីរាត្រីថ្ងៃអាទិត្យ ទី៨ កញ្ញា ២០១៩ នៅតាមបណ្តោយផ្លូវ៦៣ ម្តុំផ្សារបឹងកេងកង វត្តមានរបស់តារាចម្រៀងរូបនេះ បានបង្ករ ភាពសប្បាយរីករាយពីសំណាក់អ្នកគាំទ្ររបស់ខ្លួនយ៉ាងកងរំពង។

ប្រជុំទៅដោយអ្នកសិល្បៈ មិនត្រឹមតែតារាចម្រៀងប៉ុណ្ណោះទេ តែក៏មានវត្តមានតារា បង្ហាញ ម៉ូតស្រីប្រុសជាច្រើនដួង ដែលឈបង្អួតរាងយ៉ាងស្រស់សង្ហារ ជាមួយនិង ឈុត ខោអាវ YCO ដែលជាម៉ាកដ៏ល្បីនៅប្រទេសជប៉ុនផងដែរ។លើសពីនេះទៅទៀត នោះ គឺមានអ្នកគាំទ្ររបស់លោក នីកូ មួយចំនួនបានចូលរួមគាំទ្រនិងស្រែក ហ៊ោរ កញ្ជ្រៀវ អបអរជាមួយនិងការដើរម៉ូតផងដែរ។

ថ្លែងក្នុងពិធីនេះ លោក អ៊ី ហ៊ុក ដែលជាស្ថាបនិករបស់ YCO បានលើកឡើងថា មិនត្រឹមតែមានការប្រគុំតន្រ្តីចូលរួមដោយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាលោក នីកូ ព្រមទាំងប្រុសម៉ូឌែលប្រុស-ស្រីស្អាតៗនិងសង្ហានោះ ទេនៅថ្ងៃពិសេស នេះក៏មាន ការចាប់ឆ្នោតផ្តល់សំណាងម៉ូតូស៊េរីZoomer Xចំនួន៣គ្រឿង ជូនដល់អតិថិជន របស់ ខ្លួនទៀតផង។

លោកបន្តថា នេះគឺជាសាខាទី២ ដែលបានបើកដំណើរការថ្មី របស់ខ្លួនបន្ទាប់ ពី ទទួលបានការគាំទ្រនិងជោគជ័យខ្លាំង នូវសាខាទី១ ដែលមានទីតាំងនៅម្តុំបឹងស្នោរ។ ជាមួយគ្នានេះលោកក៏បានផ្តល់ជំនឿទុកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផលនៅក្នុងហាងYCO របស់ខ្លួនថា គ្រប់ផលិតផលទាំងអស់ដែលបានដាក់តាំងលក់ នៅ ក្នុងនេះគឺសុទ្ធសឹងតែរបស់ដែលល្អៗនិងមានគុណភាពខ្ពស់សម្រាប់អ្នកប្រៀប្រាស់ផងដែរ៕

#