តារាចម្រៀង ម៉ូលីកា ឈ្នះពាន រង្វាន់សហគ្រិនឆ្នើម

393
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត:ភ្នំពេញ៖​ស្រីស្អាត ម៉ូលីកា បានឈ្នះពាន រង្វាន់ សហគ្រិនឆ្នើម CEO ត្រូវបានគេដឹងថា ម៉ូលីកា គឺជាម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trading Co.Ltd) ទទួលបានពាន ពីក្រុមហ៊ុន Luxury Smile ប្រគល់ពាន The Beauty Net Idol Award 2019 កាលពីដើមខែវិច្ឆិកាឆ្នាំ២០១៩។

ម៉ូលីកា បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះការបានពានរង្វាន់មួយនេះ ខណៈ ដែលមានក្រុមហ៊ុនជិត៥០ផ្សេងទៀតបានចូលរួមប្រកួតក្នុងវេទិការដ៍ធំនេះ ផងដែរ។ម៉ូលីកា បានទទួលពានរង្វាន់នេះដែលប្រគល់ផ្ទាល់ដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលតំណាងឲ្យឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល។ដោយឡែករង្វាន់ដែលត្រូវក្រុមហ៊ុន Luxury Smileរៀបចំប្រគល់ ពានសហគ្រិនច្នើមធំជាងគេបំផុតដល់ម្ចាស់ អាជីវកម្មផ្នែកសម្ផស្ស មាន៣កម្រិត គឺរង្វាន់ទី១”The Top 20 Asean Successful CEO Award 2019”ទី២” The Beauty Net Idols Award 2019”និងទី៣”The Successful CEO Of The Year2019”។ដោយឡែកម៉ូលីកា វិញឈ្នះពានទី២”The Beauty Net Idol Award 2019”។

តាមការឲ្យដឹងពីអ្នករៀបចំកម្មវិធីបានបង្ហើបថា មូលហេតុដែលកញ្ញាម៉ូលីកា ឈ្នះ ពានមួយនេះ ដោយសារតែក្រុមហ៊ុនរក្សារសម្ផស្សរបស់នាងដែលមានឈ្មោះ​ថាអិន ខេ ម៉លីកា ប៊ីយូធី ត្រេឌីង ឯ.ក របស់នាងមានអាជ្ញាប័ណ្ណត្រឹមត្រូវដែល​ទទួលស្គាល់ដោយ ក្រសួងសុខាភិបាលនិងក្រសួងពាណិជ្ជកម្មហើយផលិតផល​របស់នាងមានគុណភាពព្រមទាំងមានអតិថិជនគាំទ្រច្រើន ទើបជំរុញឲ្យម៉ូលីកា ទទួលបានពានដ៍អស្ចារ្យមួយនេះ។

អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា បានឲ្យដឹងដែរថា ការបាន ពាន រង្វាន់នេះជាកិត្តិយសមួយដ៍ធំធេងសម្រាប់នាងដែលរឹតតែមានកម្លាំងចិត្តនិងជំរុញឲ្យកាន់តែខំប្រឹងពង្រឹងអាជីវកម្មក្រៅសិល្បៈមួយនេះឲ្យរឹងមាំថែមទៀត។នាងថាសព្វថ្ងៃ មានអតិថិជនច្រើនណាស់ដែលគាំទ្រផលិតផលរបស់នាង​ហេតុនេះហើយការទទួលពាននេះនឹងធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្តចំពោះ​ផលិតផលនៅហាងរបស់នាងកាន់តែច្រើនជាមិនខានឡើយ។

​ដោយឡែកអ្នករៀបចំកម្មវិធី”Asean Successful Ceo Award 2019”វិញបាន បង្ហើបឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងសម្រាប់បងប្អូនដែលជាតារាល្បីៗ,Net Idolsនិងម្ចាស់អាជីវកម្មខាងគ្រឿងសម្អាង,សាឡន ,ស្បា,គ្លីនិក និងកែសម្ផស្ស។កម្មវិធី ”Asean Successful Ceo Award 2019”ប្រារពឡើងដើម្បីជំរុញ​ទៅដល់បង ប្អូនតារា និងសិល្បៈផ្សេងៗ ជាពិសេសអ្នកជំនាញដែលមានបំណង​ក្នុងការពង្រឹង សក្ដានុពលនៃអាជីវកម្មរបស់ខ្លួនជាមួយដៃគូសហការ​ឲ្យកាន់តែ​មានឈ្មោះបោះសំឡេងទាំងក្នុងស្រុកនិងក្រៅប្រទេសក្រោយពួកគេទទួលបានពានដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនេះ។

គូររំលឹកថា ម៉ូលីកា អតីតតារាចម្រៀងផលិតកម្មRockបានផ្អាកពីអាជីពចម្រៀង មួយអន្លើ ងាកមកបើកហាងរក្សារសម្រស់ដែលចំណាយទុក១០ម៉ឺនដុល្លារ​កាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ ហើយពេលនេះនាងជាអ្នកជោគជ័យនិង​លេចធ្លោខ្លាំងម្នាក់​ដែលលក់ផលិតផលតាមOnlineមានការគាំទ្រច្រើន​រហូតធ្វើឲ្យនាងមានជីវភាពធូធារ ព្រមទាំង បានទិញរថយន្ដទំនើប២គ្រឿង​ជិះឆ្លាស់គ្នាទៀតផងគឺRange Rover ស៊េរីឆ្នាំ ២០១៥ និងLexus Rx450h។ប៉ុន្ដែរម៉ូលីកា ថានាងមិនបោះបង់អាជីពចម្រៀងទេ គឺនឹងវិលវិញ នៅពេល​វេលាសមស្របណាមួយ​តែមិនចូលផលិតកម្មណាទៀតឡើយ​ដោយត្រៀម​ចំណាយលុយផ្ទាល់ខ្លួនធ្វើបទចម្រៀងដោយខ្លួនឯង៕/Ha