តារាចម្រៀង សន វិ​ជ្ជ​បុត្រ ខំប្រឹង​យក​អំណោយ​ជូន​អ្នកក្រីក្រ​ស្រុក​បាភ្នំ​ជាច្រើន​គ្រួសារ​

1428
ចែករម្លែក
  • 372
    Shares

កាលពី​ថ្ងៃទី​២០ ខែ សីហា ឆ្នាំ ២០១៧​នេះ តារាចម្រៀង​ក្នុង​ផលិតកម្ម​M​លោក សន វិ​ជ្ជ​បុត្រ បាន​ដឹកនាំ​តារា​១​ក្រុម​យក​អំណោយ​ទៅ​​ចែក​ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​បាភ្នំ​ក្រោម​វត្តមាន​ព្រះចៅអធិការ​វត្ត ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជាច្រើន​អ្នក​នាក់់​។ ​តារាៗ​ដែល​បាន​ទៅ​ចូលរួម​ចែក​អំណោយ​ជាមួយ​លោក​មាន កញ្ញា អេ​ណា តារា​ច្រៀង លោក គន់ រៀម​រតនៈ​ហៅ ចែ​រ៉ូ​ហ្សា​។​

​ពិធី​ចែក​អំណោយ​នោះបាន​ធ្វើ​នៅ​វត្ត ធម្ម​សំ​មិ​ត្តា​រាម ស្ថិត ភូមិ ព្រៃ ផ្ចិត ឃុំ ធា​យ ស្រុក បាភ្នំ ខេត្ត ព្រៃវែង​។ ប្រជាជន​ក្រីក្រ ចំនួន ២៥​គ្រួសារ​ជា​ប្រជាជន​ក្រីក្រ​គ្មាន​ទីពឹង ដែល​ពួកគាត់ ខ្លះ​ត្រូវ​ឪពុក​រត់ចោល​ម្ដាយ ម្តាយ​រត់​កូន ជីដូន ប្រឹង​រស់​ដើម្បី​ចិញ្ចឹម​ចៅ​ជាដើម ។​

​លោក សន វិ​ជ្ជ​បុត្រ បាន​ប្រាប់ថា អំណោយ​ទាំងនោះ គឺ​លោក​បាន​ទទួលបាន​ពី​សប្បុរសជន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក មាន​លោក គីម វុទ្ធី នឹង លោក ឡេង ផល្លា រស់នៅ​សហរដ្ឋអាមេរិក​និង ម្ដាយធម៌​ជា​អាជីវ​ករលក់​ខោអាវ​នៅ​ផ្សារ​អូឡាំពិក​។​

​ប្រជាជន​ក្រីក្រ​ចំនួន ២៥​គ្រួសារ​ជា​ប្រជាជន​ក្រីក្រ​ដែល​ត្រូវបាន​រៀបចំ​ឈ្មោះ​ជាស្រេច​នោះ ទទួលបាន​១​គ្រួសា មាន​មី​១​កេះ ទឹក​ស្រី​១​យូ ទឹកស៊ីអ៊ីវ​១​យូ ត្រីខ​១​យូ អង្គរ​១​បេ ថវិកា​មួយចំនួន​។ ចំណែក​ប្រជាពលរដ្ឋ ក្មេងៗ ក៏ដូចជា​លោកតា​លោកយាយ​ដែល​បាន​អញ្ជើញ​មក​​វត្ត​ជាង​១០០​នាក់​ក៏​ទទួលបាន​ដូចគ្នា មាន​មាន​ខោអាវ ទឹក​សម្រង់ ភេសជ្ជៈ និង ថវិកា មួយចំនួន​៕​ដោយ​៖​បូ​រិ​ន​/sn