តារាចម្រៀង សាម សំងំ​មួយរយៈ​ស្រាប់តែ​ចេញបី​បទ​ព្រម​គ្នា​តែម្តង​

678

(​ភ្នំពេញ​)៖​ក្រោយ​ចុះ​កុងត្រា នឹង​ក្លាយជា​ក្រុម TMS Group តារាចម្រៀង សាម​(Sam) ក៏​គ្រោង​នឹង​ក្លាយ ជា​តារា​សម្តែង ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់ ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន​(CTN) ផង​។ នេះ​បើតាម​ការ ឲ្យ​ដឹង​របស់​តារាចម្រៀង​វ័យក្មេង បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​។

​ទោះបី​ជាមាន​ការងារ​ក្លាយជា​តារា​សម្តែង​ក្តី តែ​តារាចម្រៀង Sam បាន​កំពុងតែ​សម្ងំ សរសេរ​បទ​ចម្រៀង រហូតដល់​បី​បទ ដើម្បី​បំពេ​អារម្មណ៍​របស់​ទស្សនិកជន ក៏ដូចជា​ការ​ទន្ទឹងរ​ង​ចាំ​របស់​អ្នកគាំទ្រ Sam ទាំងអស់​ផងដែរ​។ ចំពោះ​អត្ថន័យ​បទ​ចម្រៀង​យ៉ាងណា Sam មិនទាន់​ត្រូវបាន​ទម្លាយ​ឲ្យ​បានដឹង​ឡើយ គ្រាន់តែ​បញ្ជាក់ថា បទ​ចម្រៀង​ដែលជា​ស្នាដៃ​ថ្មី របស់ Sam គឺជា​បទ​មនោសញ្ចេតនា អ​ង្ល​ង់​អ​ន្លោ​ច ដែល​អាច​ខាប​យក​បេះដូង​អ្នក​ស្តាប់​រាប់ម៉ឺន​នាក់​ឲ្យ​ស្លុង​អារម្មណ៍​ទៅតាម​អត្ថន័យ​នៃ​បទ​ចម្រៀង​។

Sam បញ្ជាក់ថា​បើទោះបីជា ខ្លួន​បាន​សរសេរ​បទ​ចម្រៀង បែប​មនោសញ្ចេតនា កំសត់​ស្តីពី​ស្នេហា ព្រាត់ប្រាស់ ឬក៏​ជោគជ័យ​បែប​យុវវ័យ ផ្អែម​ល្អែ​ម​យ៉ាងណាក្តី ប៉ុន្តែ​តារាចម្រៀង​ស្រអែម​ស្រស់ Sam បែ​ជា​ត្រូវ​អ្នកដឹកនាំ​សម្តែង ឲ្យ​ក្លាយជា​តួអង្គ​បែប​ច្រ​ឡើ​ម ខូចខិល​បែប​កំប្លែងៗ​ទៅវិញ​។​

​ទាក់ទិន​ទៅនឹង បញ្ហា​នេះ លោក​បាន​បញ្ជាក់ថា ការចូល​ចិត្ត​និយាយ​លេងសើច​ច្រើន ជា​ចំណង់​ចំណូលចិត្ត ពី​កំណើត​របស់ខ្លួន​ដូច្នេះហើយ រឿង​សម្តែង​ជា​តួរ​អង្គ​បែប​ក្រមិចក្រមើម គឺ​ត្រូវ​នឹង​ច​រិ​ក​ធម្មជាតិ របស់លោក​តែម្តង​។

​ងាក​មក​បទ​ចម្រៀង វិញ​ម្តង Sam លើកឡើងថា សម្រាប់​បទ​ថ្មី​បី​បទ​នេះ គឺ​រូបគេ​បាន​សរសេរ​ជា​បទ​និពន្ធ​ថ្មី ទាំង​ទំនុកច្រៀង និង​បទ​ភ្លេង ដូច្នេះ​វា​មាន​ភាព​ពិបាក​បន្តិច ព្រោះ​ការធ្វើ​បទ​ថ្មី (Original Song) ត្រូវការ​ពេលវេលា ណាមួយ​បទ​ចម្រៀង​ទាំងបី​បទ​នេះ គឺ​រូបលោក សរសេរ​ទំនុកច្រៀង​ផង និង​ធ្វើ​បទ​ភ្លេង​ផង អីចឹង វា​មាន​ភាព​ពិបាក​គួរសម​ដែរ​។​

​លោក​បញ្ជាក់ថា បទ​ចម្រៀង​ទាំងបី​បទ ដែល​លោក​រំពឹងថា នឹងមាន​ការគាំទ្រ​ច្រើន​នោះ គឺមាន​មួយ​បទ ដែល​លោក បាន​ចំណាយពេល​សរសេរ និង​ធ្វើ​ទំនុកភ្លេង រហូតដល់​ជាង​មួយខែ ដូច្នេះហើយ​បានជា តារាចម្រៀង​រូបនេះ កំពុងតែ​សង្ឃឹម​យ៉ាងច្រើន​ក្នុងការ​កើប​បាន​ប្រជាប្រិយ៍ភាព​ពី​សំណាក់​អ្នកគាំទ្រ​៕ ដោយ​៖​បញ្ញា​សាស្ត្រ​

​តារាចម្រៀង Sam កាលពីពេល​ថ្មីៗ​ក្នុង​ថ្ងៃ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ផលិតកម្ម​RedPicture​។