តារាចម្រៀង សុវណ្ណ គីរី គ្រោង បញ្ចេញMV បទចម្រៀងរបស់ខ្លួន ពីទឹកដីអាមេរិក

331
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ
-ស្របពេលដែលតារាចម្រៀងជាច្រើនក្នុងស្រុកសម្រុកធ្វើបទចម្រៀង Original Song តារាចម្រៀង លោក សុវណ្ណ គីរី ជាតារាចម្រៀងមួយរូបអាចដក់ ក្នុងចិត្តអ្នកស្តាប់ក៏ដូចជាអ្នកទស្សនានូវកាយវិការក្រមិចក្រមើមរបស់លោកផងនោះ ពេលនេះស្រាប់តែលោកប្រកាសពីអាមេរិកមកថា បទចម្រៀងដែល សម្រិតសម្រាំង ផលិតនៅលើទឹកដីមហាអំណាច ជាបទរួមគ្នាក្នុងការសម្រូលតន្រ្តីពីក្រុមរបស់លោក។

គិតមកដល់ពេលនេះ តារាចម្រៀង សុវណ្ណ គីរី បានចាកចេញពីកម្ពុជាទៅបន្ត ការ សិក្សានៅប្រទេសអាមេរិកអស់រយៈពេលពីរឆ្នាំមកហើយ ដើម្បីរៀនភាសាអង់គ្លេស និងជំនាញផលិតកម្មវិធី។ ដោយសារតែការបាត់មុខយូរឆ្នាំដូច្នេះ លោកក៏បានបញ្ចេញ បទចម្រៀ មួយបទ ដែលលោកបានតាក់តែងនិពន្ធនៅប្រទេសអាមេរិក។ លោកបាន ថតច្រៀងបទថ្មីមួយបទ ថ្មីស្រឡាងក្រោមចំណងជើងថា “Time Is Not Importan” ដែលនេះជាបទបើកឆាកក្នុងអាជីពចម្រៀងរបស់ខ្លួន ហើយជាស្នាដៃរួមគ្នា ដែលមាន កា រជួយសម្រួលតន្ត្រី និងទំនុកច្រៀង ដោយលោក ម៉េង ប៊ុនឡូ និងតារាជើងចាស់ លោក សុវណ្ណ មុន្នី។ លោកថា សប្បាយចិត្ត ដែលស្នាដៃបទចម្រៀងរបស់ខ្លួន គឺជា ស្នាដៃប្រឹងប្រែងរួមគ្នារវាងលោក លោក ម៉េង ប៊ុនឡូ និង លោក សុវណ្ណ មុន្នី។

លោក សុវណ្ណ គីរី បញ្ជាក់ថា បទ”Time Is Not Important” គឺជាបទដែល លោក និពន្ធចេញពីការយល់ឃើញរបស់លោក តែមានការសម្រួលថែមថយ ដោយ លោក ម៉េង ប៊ុនឡូ និង លោក សុវណ្ណ មុន្នី ហើយសំដៅទៅលើជីវិតស្នេហាមួយ បើទោះជាស្គាល់ចិត្តថ្លើមគ្នា និងសារភាពថាស្រលាញ់គ្នា ក៏មិនប្រាកដថា អាចរស់ នៅជាមួយគ្នាអស់មួយជីវិតនោះទេ ហើយស្នេហាមួយដែលទើបស្រលាញ់គ្នា ដោយមិន ប្រើពេលយូរ ក៏មិនប្រាកដថា មិនអាចរួមរស់នឹងគ្នាបានយូរអង្វែងនោះដែរ។ សរុបមកលោកថា មនុស្សពីរនាក់បើមានឱកាសបង្ហាញការស្រលាញ់គឺគួរតែធ្វើ ដោយកុំរង់ចាំពេលវេលា។ លោកគ្រោងនឹងថត MV បទនេះ នៅលើទឹកដីអាមេរិក ដោយអ្នកថតMV របស់លោក ក៏សុទ្ធតែជាអ្នកឯកទេស ខណៈដែលបទចម្រៀងថ្មីៗ នឹងចេញបន្តបន្ទាប់៕