តារាចម្រៀង ស៊ី​ប៊ី ណា​តូ ប្រកាស​ខំប្រឹង​ផលិត Original Song ក្នុង​ពិធី​ខួបកំណើត

450
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារាចម្រៀង Original song លោក ស៊ី​ប៊ី ណា​តូ បានរៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​២៨​ឆ្នាំ ដោយមាន​ការចូលរួម​ពី​មិត្ត​ភ័ក្តិ និង​អ្នក​រួម​អាជីព​ជាង​១០០​នាក់ និង​បាន​បញ្ចេញ​នូវ​បទ​ចម្រៀង​ថ្មី មាន​ចំណងជើង​ថា “​ពេលដែល​គ្មាន​គេ​” គឺជា​បទ​តែង​និពន្ធ​ថ្មី មិន​ចំលង​ពី​គេ យ៉ាង​ពិ​រោះ​រណ្តំ​ថែម​ទៀតផង​។

​លោក ស៊ី​ប៊ី ណា​តូ បានអោយដឹងថា “​ក្នុង​ថ្ងៃ​ខួបកំណើត​នេះដែរ ខ្ញុំ​បាន​យក​ចម្រៀង ដែល​ទើបតែ​ធ្វើ​ថ្មី មាន​ចំណងជើង​ថា “​ពេលដែល​គ្មាន​គេ​” គឺ​ត ពីបទ​ចម្រៀង​មុន “​បាត់បង់​មនុស្ស​ក្បង​ត់​គ្មានអ្វី​ត្រូវ​ស្តាយ​” ដោយ​ក្នុង​អត្ថន័យ​ចម្រៀង​នេះ និយាយ​រៀបរាប់ ពី​មនុស្ស​ក្បត់ ហើយ​ពេលដែល​គ្មាន​មនុស្ស​ក្បត់​នោះ គឺ​យើង​រឹងមាំ និង​មិន​ត្រូវការ​មនុស្ស​នោះ​ទៀត​ទេ​”​។

​តារាចម្រៀង Original song រូបនេះ​បន្តថា បច្ចុប្បន្ន​លោក​ផលិត​បទ​ចម្រៀង ដែល​មិន​ចម្លង​ពី​គេ​បាន​ចំនួន ៥​បទ​មកហើយ ហើយ​ក្នុងចំណោម បទ​ចម្រៀង​ទាំងនេះ បទ​ដែល​ផ្ទុះ មាន​អ្នកគាំទ្រ​ច្រើនជាងគេ គឺ​បទ “​បាត់បង់​មនុស្ស​ក្បង​ត់​គ្មានអ្វី​ត្រូវ​ស្តាយ​” ដែល​ទទួលបាន​ជោគជ័យ​បំផុត​។

​ស៊ី​ប៊ី ណា​តូ បន្ថែមថា ដោយសារតែ​ការស្រលាញ់ និង​មិន​ចង់​ចម្លង​បទ​ចម្រៀង​ពី​ប្រទេសជិតខាង និង​មាន​បទ​ចម្រៀង​ខ្លួនឯង ទើប​ធ្វើអោយ ណា​តូ សម្រេច​សរសេរ​បទ​ច​ម្រៀ​ង​ខ្លួនឯង នេះ​ឡើង​។

​សូ​បញ្ជាក់​ផងដែរ​ថា ចម្រៀង​របស់ ស៊ី​ប៊ី ណា​តូ ទាំង​៥​បទ មាន បទ “​ហៅ​អូន​អោយ​វិល​វិញ​” បទ “​អ្វី​បង​ធ្វើ​មិន​ស្មើ​ចិត្ត​ដែល​ស្រលាញ់​” បទ “​បាត់បង់​មនុស្ស​ក្បត់​គ្មានអ្វី​ត្រូវ​ស្តាយ​” បទ “​ពេលដែល​គ្មាន​គេ​” ចំណែក​មួយ​បទ​ទៀត គឺជា​បទ​ចម្រៀង Cover ពីបទ​សម័យ​ដើម គឺ​បទ “​ឧ​ត្ត​រ​មានជ័យ​”៕ ល​