តារាចម្រៀង ស៊ី​ប៊ី ណា​តូ បញ្ចេញ​បទ​ចម្រៀង​អូ​រី​ជីណ​ល សង សម្រាប់​ដើមឆ្នាំ

216
ចែករម្លែក

ភ្នំពេញៈ​តារាចម្រៀង​លោក ស៊ី​ប៊ី ណា​តូ ក្នុង​ថ្ងៃ​ខួបកំណើត​របស់លោកៗ​បាន​បញ្ចេញ បទ​ចម្រៀង​ថ្មី​មួយ​បទ​យ៉ាង​ចាក់​ដោតក្នុងការ​អបអរ​ផង​លើកទឹកចិត្ត​ខ្លួនឯង​ក្នុង​វិស័យ សិល្បៈ​។

​តារាចម្រៀង​រូបនេះ​បានរៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​២៩​ឆ្នាំ ដោយមាន​ការចូលរួម ពី​មិត្ត​ភ័ក្តិ និង​អ្នក​រួម​អាជីព​ជាង​១០០​នាក់​។​លោក​បាន​បញ្ចេញ​នូវ​បទ​ចម្រៀង​ថ្មី​ដែល មានចំណងជើង​ថា​”​ហត់​រៀងខ្លួន​”​។ ជា​បទ​ថ្មី​មិន​ចម្លង​។​បទ​នេះ​រៀបរាប់​ពី​គូស្នេហ៍​មួយ គូ​ដែល​តែង តែ​ចប់​ឈ្នះ​រៀងៗ​ខ្លួន​។​ជម្រើស​ចុងក្រោយ​របស់​ពួកគេ​គឺ​ការ​បែង​ផ្លូវ​គ្នា​។​

​តារាចម្រៀង រូបនេះ​បាន​បន្តថា បច្ចុប្បន្ន​លោក​ផលិត​បទ​ចម្រៀង​អូ​រី​ជីណ​ល សង (Original song ) នឹង​ខូ​វ័រ​(cover) បាន​ចំនួន ២០​បទ​មកហើយ ហើយ​ក្នុងចំណោម បទ​ចម្រៀង​ទាំងនេះ បទ​ដែល​ផ្ទុះ​មាន​អ្នកគាំទ្រ​ច្រើនជាងគេ​គឺ​បទ​“​បាត់បង់​មនុស្ស​ក្បត់​គ្មានអ្វី​ត្រូវ​ស្ដាយ​”​និង​បទ​”​សុភមង្គល​មិនមែន​ឋិត​លើ​លើ​លុយ​តែមួយ​មុខ​”​។​

​សូ​បញ្ជាក់​ផងដែរ​ថា​លោក ស៊ី​ប៊ី ណា​តូ ក្រៅពី​អាជីព​សិល្បៈ​លោក​មាន​បើកហាង​លក់​សម្លៀកបំពាក់​នារី​ក្នុង​ផ្សារ​អូ​ឬ្ស្សី និងរកស៊ី​លក់​អន​ឡាយ​ថែមទៀត​ដែរ​៕ ដោយៈ បូ​រិ​ន​