តារាចម្រៀង ហា សីហា ចូលរួម​ក្នុង​កម្មវិធី​លក់​បញ្ចុះ​តំលៃ រដូវ​ភ្ជុំបិណ្ឌ​ដល់​សែ​ល​កាត​

649
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ដើម្បី​ចូលរួម​អបអរសាទរ​កម្មវិធី ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ក្រុមហ៊ុន​សែ​ល​កាត​បាន​បង្កើត​ពិធី​ចុះ​តម្លៃ​មួយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​និង​ក្នុង​ពិធី​នេះ​ក៏មាន​វត្តមាន​ពិសេស​របស់ តារាចម្រៀង​ហា សីហា ដែល​ទើបតែ​ចេញ អាល់​ប៊ុ​ម​ថ្មី​របស់លោក​គឺ​បទ Friend Zone ចួ​ល​រួម​ផងដែរ​។​

តារាចម្រៀង​ហា សីហា​ចូលរួម ក្នុង​កម្មវិធី​លក់​បញ្ចុះ​តំលៃ រដូវ​ភ្ជុំបិណ្ឌ​របស់​សែ​ល​កាត​កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨

​គួរបញ្ជាក់​ថា​សីហា គឺជា​តារាចម្រៀង​ខ្មែរ​វ័យក្មេង​ម្នាក់ ដែលមាន​អ្នកគាំទ្រ​ជាង ១00.000 នាក់ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ចំនួន​អ្នកគាំទ្រ​ជាង ៣0.000 នាក់​នៅលើ YouTube ។​
​តារាចម្រៀង​រូបនេះ​បាន​ចូលរួម​ជាមួយ​តារាចម្រៀង​ដទៃទៀត ក្រោម Sun Records ដែល​ទើបតែ​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត ដើម្បី​ទទួលបាន Calltune របស់​ពួកគេ​នៅក្នុង​បញ្ជី​បទ​ចម្រៀង​របស់​សែ​ល​កាត​។​

​សម្រាប់​បទ​ចម្រៀង​Friend Zone ត្រូវបាន​ចេញផ្សាយ នៅ​សប្តាហ៍​នេះ ហើយ​អតិថិជន​សែ​ល​កាត អាច​ទាញយក​ដោយ ដោយ​គ្រាន់តែ​ចុច #2727# 728908# ។​
​ក្នុង​ពិធី​នេះដែរ​គេ​ឃើញថា​តារាចម្រៀង​សីហា ក៏បាន​ជួប​ជាមួយ​អតិថិជន និង​ជួយ​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ដល់​ក្រុមហ៊ុន​សែ​ល​កាត​ទៀតផង​។​

​ចំពោះ​អតិថិជន​ដែល​ទទួលបាន​រង្វាន់​រួមមាន​:Yamaha QBIX 2018: អ្នកឈ្នះ 3 នាក់ ក្នុង​កម្មវិធី iKnow iKnow,Yamaha Janus 2018: អ្នកឈ្នះ​ចំនួន 12 នាក់ ក្នុង​កម្មវិធី Fish-a-Motor ​សាច់ប្រាក់ $ 1000:, អ្នកឈ្នះ​ពីរ​នាក់ ក្នុង​កម្មវិធី Xchange Rate$ 90,000: អ្នកឈ្នះ​ម្នាក់ ក្នុង​កម្មវិធី 10K Raffle​ជាដើម​៕