តារាចម្រៀង អា ខេ​ល​លី ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ បន្ទាប់ពី​វីដេអូ​សិច​មួយ​បង្ហាញ​រូបគេ​រំលោភ​កុមារី​មិនទាន់​គ្រប់​អាយុ​

350
ចែករម្លែក

​របាយការណ៍​ថ្មី​មួយ​បានឱ្យដឹងថា តារាចម្រៀង​អា ខេ​ល​លី (R. Kelly) ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​។​

​យោងតាម​កាសែត Chicago Sun Times បានឱ្យដឹងថា តារាចម្រៀង​ចង្វាក់ R & B រូបនេះ​ត្រូវបាន​ចោទប្រកាន់​ចំនួន ១០ ករណី ខណៈ​ប៉ូលិស​ទីក្រុង​ស៊ីកា​ហ្គោ​កំពុង​ស្វែងរក​ដីកាចាប់ខ្លួន​តារា​ចម្រៀង​ម្ចាស់​បទ Ignition រូបនេះ​ហើយ​។​

​មន្ត្រី​តុលាការ​ម្នាក់​នៅ​ឃុ​ក​ខោ​ន​ធី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការចោទប្រកាន់​ថ្មី​៩​ករណី​ទៀត​ប្រឆាំងនឹង​ខេ​ល​លី​គឺ​ជាប់​ទាក់ទិន​នឹង​ការរំលោភ​កុមារី​ដែលមាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៦ ឆ្នាំ ដោយ​មិន​បញ្ជាក់​ពី​ចំនួន​ជនរងគ្រោះ​ដែល​ពាក់ព័ន្ធ​នោះទេ​។​

​វេ​ប​សាយ TMZ បាន​រាយការណ៍​ថា ក្រុមប្រឹក្សាតុលាការ​ដ៏​ធំ​មួយ​បានចេញ​ដីកាកោះ​មួយ​សប្តាហ៍​ដើម្បី​ស៊ើបអង្កេត​វីដេអូ​សិច​មួយ ដែល​បង្ហាញ​ខេ​ល​លី​រំលោភ​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​។​

​វីដេអូ​នោះ​ត្រូវបាន​បញ្ជូនទៅ​អាជ្ញាធរ​ដោយ​មេធាវី​ឈ្មោះ​ម៉ៃ​ឃើ​ល អា​វេ​ណាត​ទី​។​

​ខេ​ល​លី​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ស្ត្រី​ច្រើន​នាក់​អស់​រយៈពេល​ជាង​២​ទសវត្សរ៍ ប៉ុន្តែ​បាន​បដិសេធ​រាល់​ការចោទប្រកាន់​អំពី​ការរំលោភ​ផ្លូវភេទ​កាលពី​គ្រា​កន្លងទៅ​៕ ដោយ៖ កញ្ញាដាលីស

អា ខេ​ល​លី រង​ការចោទប្រកាន់ ១០ ករណី​ពីបទ​រំលោភ​ផ្លូវភេទ