តារាចម្រៀង អេឡិច ចាន់ត្រា ឧបត្ថម្ភថវិកា៤លានរៀល ក្នុងការ ទប់ស្កាត់ជំងឺឆ្លងCovid-19 នៅកម្ពុជា

83
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖ មិនដែលរំលង ពីកម្មវិធីសប្បុរសធម៌ តារាចម្រៀងមាឌ ធំខ្ពស់ អេឡិច ចាន់ត្រា បានឧបត្ថម្ភថវិកា៤លានរៀល ដល់រាជរដ្ឋាភិបាលក្នុងការទប់ ស្កាត់ជំងឺឆ្លង Covid-19 នៅកម្ពុជា។ នេះ​ជាទឹកចិត្តថ្លៃថ្លា របស់តារារូបនេះ ដែលតែង តែធ្វើកម្មវិធីសប្បុរសជាច្រើនកន្លងមក។

យោងតាមហ្វេសប៊ុករបស់លោក ហេង ឡុង បានសរសេររៀបរាប់ ពីតារាងឈ្មោះ តារាចម្រៀង សាច់ខ្ចី អេឡិច ចាន់ត្រា បានចូលរួម ឧបត្ថម្ភថវិកា៤លានរៀល រួមជា មួយនិង តារាចម្រៀងរួមក្រុម របស់ Alex Entertainment ជាច្រើនរូបទៀត ទៅតាម ទឹកចិត្តរបស់ពួកគេ។

សូមរំលឹកថា នេះក៏មិនមែនជាលើកទីមួយដែរ ដែលតារាចម្រៀង អេឡិច ចាន់ត្រា បានចូលរួមចែករំលែក ទឹកចិត្តដ៏ល្អប្រពៃនេះ អេឡិច បានធ្វើជាញឹកញាប់ជាមួយនិង ចាស់ជរា គ្មានទីពឹង មណ្ឌលក្មេងកំព្រាដែលរងគ្រោះដោយ សារការរំលោភបំពាន ផ្លូវភេទ និង ចែកជូន បងប្អូនក្រីក្រ សិស្សានុសិស្ស មួយចំនួន ទៀត៕