តារាចម្រៀង ឱក សុគន្ធកញ្ញា ល្បី ថាដំណើរកម្សាន្តលាយឡំជាមួយការចុះកុងត្រាការងារ

294
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ក្រោយពីរៀបមង្គលការ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បាននាំគ្នា ទៅក្រេបទឹកឃ្មុំ នៅប្រទេសក្រៅជាច្រើនប្រទេស ជាពិសេសនៅប៉ែក អ៊ឺរ៉ុប រូបភាព ផ្អែមល្អែមជាច្រើនសន្លឹកដែលបង្ហាញតាមប្រព័ន្ធទំនាក់ទំនងហ្វេសប៊ុក និង អិនស្តា ហ្គ្រាម(IG)បានធ្វើអោយអ្នកគាំទ្រ លួចចិត្តច្រណែន និងគូស្នេហ៍ទាំងពីរ ក្រៅពីច្រ ណែនបែបវិជ្ជមានពួកគេក៏ធ្វើការជូនពរតាមរយៈដំណើរកម្សាន្តនោះយ៉ាងព្រោងព្រាត។

វិលវិញពីដំណើរកម្សាន្ត មិនទាន់បានប៉ុន្មានផង តារាចម្រៀង លំដាប់ប្រទេសរូបនេះ ក៏មានដំណឹងល្អពីអ្នកបន្តវេន (មានផ្ទៃពោះ) ដំណឹងទាំងនោះរឹតតែធ្វើអោយអ្នកគាំទ្រ ត្រេកអរថែមមួយកម្រិតទៀត។ ក្នុងអំឡុងពេលដែលកំពុងតែមានផ្ទៃពោះ សុគន្ធកញ្ញា ក៏បានធ្វើដំណើរចេញទៅប្រទេសសិង្ហបុរី តាមការប៉ាន់ស្មាន នាងប្រហែល ជាត្រូវទៅ ពិនិត្យ សុខភាព ខណៈដែលនាងមានផ្ទៃពោះ ដែលស្រ្តីទូទៅ តែងតែធ្វើបែបនេះ ជាធម្មតា។

បើតាមប្រភពស្និទ្ធ និងតារាចម្រៀងកំពូលតារារូបនេះ បានលួចបង្ហើបថាទៅប្រ ទេស សិង្ហបុរី លើកនេះ មិនត្រឹមតែមកពិនិត្យសុខភាពប៉ុណ្ណោះទេ តែមានបន្ថែមការងារថែមទៀតផង។ ការងារបែបណា ស្របពេលដែលកំពុងតែមានផ្ទៃពោះបែបនោះ គឺមិនទាន់ដឹងនៅឡើយ គឺរងចាំចេញលទ្ធផលសិន៕

#