តារាចម្រៀង ឱក សុគន្ធកញ្ញា កូនប្រុសក្នុងផ្ទៃមានវ័យ៦ខែ និងត្រៀមឈ្មោះហៅក្រៅរួចរាល់

389
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-មិនធ្លាប់ប្រាប់ទស្សនិកជនអោយដឹងពីអាយុគភ៌ ដែលកំពុងតែពពោះ តារា ចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា បានទម្លាយប្រាប់អ្នកគាំទ្ររបស់ ខ្លួននៅក្នុង ពិធីចុះហត្ថលេខាធ្វើជាអ្នកតំណាងផលិតផលទឹកដោះគោ ​NutriMum​ កាលពីយប់ ថ្ងៃច័ន្ទ ទី៩ កញ្ញា ២០១៩ នៅសណ្ឋាគារសូហ្វីតែល ថា មកដល់ពេលនេះ នាងមាន ផ្ទៃពោះ៦ ខែ ហើយក៏បានត្រៀមឈ្មោះហៅក្រៅរួចរាល់សម្រាប់កូន ដំបូង របស់ពួកគេ។

សម្រាប់កូនប្រុសដំបូងមានវ័យ៦ខែ ក្នុងផ្ទៃ កំពូលតារាចម្រៀងស្រី រូបនេះ បាន បញ្ជាក់ថា នាងនិងស្វាមី តែងតែនិយាយគ្នាលេង និងបានពិភាក្សារឿង ដាក់ឈ្មោះកូន ប្រុសរួចទៅហើយសម្រាប់ឈ្មោះហៅក្រៅ ប៉ុន្តែសម្រាប់ឈ្មោះផ្លូវការគឺមិនទាន់គិត គ្នា ទេ ដោយសារនាងនិងស្វាមី រងចាំពេលសម្រាលកូនប្រុសរួចទើបនាង និងស្វាមី ជ្រើស រើសតាមក្រោយ។ ឈ្មោះហៅក្រៅរបស់កូន ឱក សុគន្ធកញ្ញា គឺត្រូវបានមហា ជន ចាប់អារម្មណ៍ថា មានឈ្មោះដូចនិងឈ្មោះស្វាមីរបស់នាង «ឆលី» គឺជាឈ្មោះហៅ ក្រៅ របស់កូនប្រុសរបស់តារាចម្រៀង សុគន្ធកញ្ញា។

ថ្លែងបន្ថែមក្នុងទឹកមុខស្រស់ញញឹម ឱក​ សុគន្ធកញ្ញា បានប្រាប់ថា មុននិងសម្រេច ចិត្តធ្វើជាអ្នកតំណាងផលិតផលគឺនាងបានសិក្សាពីផលិតផលទឹកដោះគោ ​NutriMum ដល់រោងចក្រនៅប្រទេសសិង្ហបុរី តែម្តងព្រោះថាសុខភាពចំពោះម្តាយនិងទារក ក្នុងផ្ទៃ ពិតជារឿងសំខាន់ដូច្នេះហើយទើបនាងសម្រេចចិត្តចុះកុងត្រា មុនពេលដែលនាង បាន សាកល្បងប្រើ ម្សៅទឹកដោះគោ ​NutriMum ហើយទទួលបានលទ្ធផល គួរជាទីពេញចិត្ត។

អ្នកស្រី Khon Keokesey អគ្គនាយិកា ក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត បាន ថ្លែងថា គិតមកដល់ពេលនេះ ក្រុមហ៊ុនបានដំណើរការអស់ រយៈពេលជិត៨ឆ្នាំហើយ ដោយសារតែការជឿទុកចិត្តរបស់អតិថិជន ទៅលើផលិតផលដែលមានគុណភាពខ្ពស់ ដូច្នេះហើយទើបធ្វើអោយក្រុមហ៊ុន អាចឈរជើងនៅលើទីផ្សារបានរហូតដល់សព្វថ្ងៃ ចំណែកមួយផ្នែកទៀត ក៏មានការចូលរួមសហការពីអ្នកតំណាងផលិតផល ជាពិសេសនោះគឺតារាចម្រៀងដ៏ល្បីឈ្មោះ ឱក សុគន្ធកញ្ញា ដែលព្រមធ្វើជាអ្នក តំណាង ផលិតផលម្សៅទឹកដោះគោ ​NutriMum ក្រោយពេលដែលអ្នកនាង បានប្រើប្រាស់និងទៅទស្សនាដល់រោងចក្រផលិតនៅឯប្រទសសិង្ហបុរីតែម្តង៕