តារាចម្រៀង ឱក សុគន្ធ​កញ្ញា ទៅ​ទស្សនា​រមណីយដ្ឋាន ដី​រលុះ​ធំ ខេត្ត​ឧ​ត្ត​រ​មានជ័យ​

1487
ចែករម្លែក

បន្ទាយមានជ័យ​៖ តារាចម្រៀង កញ្ញា ឱក សុគន្ធ​កញ្ញា ទៅ​ទស្សនា​រមណីយដ្ឋាន ដី​រលុះ​ធំ ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ លើកកម្ពស់​ភ្ញៀវទេសចរ ឱ្យទៅ​ទស្សនា ក៏​ដូច​ទាក់ទាញ​សក្កា​នុព​ល​ទេសចរណ៍ នៅ​តំបន់​នោះ​។

​លោក អ៊ុន សុ​ភ័​ក្រ អភិបាលក្រុង​សំរោង បានឱ្យដឹងថា : លោក​បាន​ចូលរួម អមដំណើរ​ប្រតិភូ ដែល​ដឹកនាំ​ដោយ​លោកស្រី ចាន់ គ​ន្ធា ស ថា​វី ភរិយា​លោក ស ថា​វី អភិបាលខេត្ត ឧ​ត្ត​រ​មានជ័យ​, កញ្ញា ឱក សុគន្ធ​កញ្ញា តារាចម្រៀង​ល្បី របស់​ប្រទេស​កម្ពុជា​ដែល​ធ្វើដំណើរ ទស្សនកិច្ច នៅ​តំបន់​រមណីយដ្ឋាន សក្តានុពល​ទេសចរណ៍ ធម្មជាតិ​ដី​រលុះ​ធំ ជា​តំបន់​មាន​សក្តា នុព​ល​ទេសចរណ៍ តែ​មិនទាន់​បានរៀបចំ និង​ទាញ​ភ្ញៀវទេសចរ ឱ្យបាន​ច្រើន​សមស្រប​នៅឡើយ នោះ​។​

​លោក​បាន​បន្តថា​: បំណង​នៃ​ទស្សនកិច្ច ដែលមាន​ការចូលរួម ពី​កំពូល​តារាចម្រៀង នៃ​ប្រទេស កម្ពុជា គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា នេះ គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ពី​តំបន់​ដែលមាន​សក្កា​នុព​ល ទេសចរណ៍ នៅក្នុង​ក្រុង​សំរោង ក៏ដូចជា នៅ​ស្រុក​ដទៃទៀត ក្នុង​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឱ្យ​សាធារណ​:​ជន ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ទៅ​ទស្សនា ឱ្យបាន​ច្រើន​។

​គួរ​បញ្ជាក់ថា អ្នកស្រី ធិ​ន នី​មន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​រស្មី កម្ពុជា កាលពី​ថ្ងៃទី​២២​ខែមេសា កន្លងទៅ​ថ្មីៗ​នេះ​ថា​: អាជា្ញធរ និង​មន្ទីរ​ទេសចរណ៍​ខេត្ត ក៏​ដូច​ផ្នែក​ពាក់ព័ន្ធ គ្រោង​នឹង​រៀបចំ​តំបន់​រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ដី​ល​លុះ​ធំ ឱ្យទៅ​ជាទី​រមណីយ​ដា្ឋ​ន​ទេសចរណ៍ ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ សេវា និង​ឆ្លើយតប​តម្រូវការ ផ្សេងទៀត​របស់​ភ្ញៀវ​ទេចរ​។​

​លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែង និង​បេ្ត​ជ្ញា​ជាថ្មី កាលពី​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំច កន្លងមក​ថ្មីៗ​នេះ​ថា អាជា្ញធរ​ខេត្ត និង​ផ្នែក​ពាក់ព័ន្ធ បាន​កំពុង​យកចិត្តទុកដាក់ គ្រោង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​រមណីយ​ដា្ឋ​ន ល​លុះ​ធំ​នេះ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យមក​ទស្សនា កំសាន្ត​ជាប្រចាំ ព្រោះ​ផ្លូវថ្នល់​ក្រាល​កៅស៊ូ បាន​ទៅដល់​រួចរាល់ ហើយ​ច្រកចូល ទៅកាន់​ទីនោះ ក៏មាន​គ្រប់​ដែរ​។​

​សូម​រំលឹកថា ទីតាំង​រមណីយ​ដា្ឋ​ន ធម្មជាតិ​ដី​ល​លុះ​ធំ ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ លេខ​៥៨ នា​ភូមិ​ខ្នាច​ឫស្សី សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​រមណីយ​ដា្ឋ​ន មាន​រូបរាង ទេសភាព និង​ទិដ្ឋភាព​ស្រស់ត្រកាល ដោយ​ដី​បាក់​រលុះ ឬ​ល​លុះ ហើយ​សល់ សសរ​ដី ឈរ​ស្រួចៗ ឬ​បន្ទះ ហើយ​មាន​ពណ៌​ចម្រុះ ក្នុងនោះ ភាគច្រើន មាន​ពណ៌​មាស​។ ទីតាំង​នោះ មាន​ផ្ទៃដី​ទំហំ ២.៦០០ ហិកតា ប៉ុន្តែ​តម​ក ប្រជាពលរដ្ឋ តាំង​លំនៅ​ថ្មី បាន​ទៅ​ចាប់ រានទន្ទ្រាន​ដី​ម្តុំ​នោះ អាស្រ័យ​ផល សង់​លំនៅឋាន​។ បច្ចុប្បន្ន រមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិ​ដី​រលុះ​ធំ នៅសល់​មាន​ត្រឹមតែ ៨០០ ហិកតា ប៉ុណ្ណោះ​៕ ដោយ​: ភ្នំ​ស្វាយ​

​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា ដែល​ជូន​ដំណើរ​ដោយ​លោក អ៊ុន សុ​ភ័​ក្រ អភិបាលក្រុង​សំរោង​, លោកស្រី ចាន់ គ​ន្ធា ស ថា​វី ភរិយា​លោក​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ទៅ​ទស្សនា រមណីយដ្ឋាន​ដី​រលុះ​ធំ ដើម្បី​ផ្សព្វផ្សាយ​ជម្រុញ​ទេសចរណ៍ (​រូប​: ភ្នំ​ស្វាយ​)​