តារាចម្រៀង K-pop នាង​ស៊ូ​លី ប្រទះឃើញ​ស្លាប់​នៅផ្ទះ​របស់​នាង

341
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា តារាចម្រៀង K-pop និង​ជា​តារា​សម្តែង នាង សូលី ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅឯ​ផ្ទះ​របស់​នាង​នៅ​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​តុលា​។​

​មន្ត្រីប៉ូលិស​នៅ​នាយក​ដ្ឋា​ប៉ូលិស​សង្កាត់​សឹង​ណាំ​ស៊ូ​ចឹ​ង​បាន​និយាយថា តារា​ស្រី​អាយុ ២៥ ឆ្នាំ​រូបនេះ​ត្រូវគេ​រកឃើញ​ស្លាប់ បន្ទាប់ពី​អ្នកគ្រប់គ្រង​របស់​នាង​បាន​ទៅផ្ទះ​របស់​នាង​នៅ​សង្កាត់​សឹង​ណាំ ពីព្រោះ​មិនបាន​ឆ្លើយតប​ទូរស័ព្ទ​អស់​ជាច្រើន​ម៉ោង​។​

​លោក​គីម​បាន​និយាយថា មិនមាន​សញ្ញា​នៃ​ករណី​ឃាតកម្ម​ទេ ហើយ​ប៉ូលិស​មិនបាន​រកឃើញ​កំណត់ហេតុ​អត្តឃាត​នោះដែរ​។​

​លោក​គីម​បាន​និយាយថា “​ការស៊ើបអង្កេត​កំពុង​បន្ត ហើយ​ដូច្នេះ យើង​នឹងមិន​ធ្វើការ​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការស្លាប់​នោះទេ​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្ញើ​ទៅកាន់​អ្នកយកព័ត៌មាន ផលិតកម្ម SM Entertainment ទីភ្នាក់ងារ​របស់​នាង​ស៊ូ​លី បាន​និយាយថា ការស្លាប់​របស់​នាង គឺ “​ពិបាក​នឹង​ជឿ​និង​គួរឱ្យ​សោកសង្រេង​ណាស់​”​។​

​ឈ្មោះ​ពិត​របស់​នាង​ស៊ូ​លី គឺ ឆ​យ ជីន​រី​។ នាង​ចាប់ផ្តើម​អាជីព​ច្រៀង​ក្នុង​ឆ្នាំ ២០០៩ ក្នុងនាម​ជា​សមាជិក​ក្រុម​ចម្រៀង​ស្រី f(x) ហើយ​នាង​ក៏​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​និង​ភាពយន្ត​ជាច្រើន​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

កម្រងរូបភាពរបស់នានាង​ស៊ូ​លី​ដែលត្រូវប្រទះឃើញ​ស្លាប់​នៅផ្ទះ​របស់​នាង​កាលពី​ថ្ងៃ​ចន្ទ