តារាចម្រៀង K-pop នាង ស៊ូ​រ៉ា​ន់ បដិសេធថា នាង​មិនបាន​ណាត់​ទាក់ទង​ជាមួយ ស៊ូ​ហ្គា របស់​ក្រុម BTS ទេ​

1187
ចែករម្លែក

​តារាចម្រៀង ស៊ូ​រ៉ា​ន់ បាន​ចេញមក​និយាយ​អំពី​ទុក្ខព្រួយ​របស់​នាង​ជុំវិញ​ការ​សំឡុត​គំរាម​តាម​អ៊ី​ន​ធឺ​ណេ​ត​ដែល​នាង​បាន​ប្រឈម បន្ទាប់ពី​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​ស្នេហា​រវាង​នាង និង ស៊ូ​ហ្គា នៃ​ក្រុម​ចម្រៀង BTS បាន​លេចឡើង​។

​នាង​បាន​សរសេរ​នៅលើ​គណនី​បណ្តាញ​សង្គម​របស់​នាង​កាលពី​ចុង​សប្តាហ៍​ថា នាង​មិនមាន​ពាក់ព័ន្ធ​រឿង​ស្នេហា​ជាមួយ​ស៊ូ​ហ្គា​នោះទេ​។

​នាង​និយាយថា “​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​ស៊ូ​ហ្គា ដែល​ខ្ញុំ​ស្គាល់​កាលពី​ឆ្នាំមុន គឺ​ទាក់ទង​នឹង​តន្ត្រី​ទាំងស្រុង​។ គ្មានអ្វី​ហួស​ពី​ទំនាក់ទំនង​តន្ត្រី​នោះឡើយ​”​។

​កាលពី​សប្តាហ៍​មុន បណ្តាញ​ផ្សព្វផ្សាយ​នានា​បាន​រាយការណ៍​ថា តារាចម្រៀង​ទាំង​២​កំពុង​ណាត់​ទាក់ទង​ស្រឡាញ់គ្នា​។

​ពាក្យ​ចចាមអារ៉ាម​នេះ​កាន់តែ​រីកធំឡើង​តាមរយៈ​ផុស​នៅលើ​បណ្តាញ​សង្គម​ពី​តារា​ទាំង​២ ដែល​អ្នកគាំទ្រ​ស្មានថា​ជា​ភស្តុតាង​នៃ​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

នាង ស៊ូ​រ៉ា​ន់ និង ស៊ូ​ហ្គា ពុំមាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​នោះទេ