តារាជាច្រើនចូលរួមសម្ពោធស្នាដៃថ្មី​របស់ផលិតកម្មអិលឌីយ៉ាងកក្រើក

131
ចែករម្លែក

ដោយ:បូរិន/ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានវត្តមានតារាល្បីៗនិងអ្នកសិល្បៈជាច្រើនាក់កុះករបានចូលរួមអបអរពិធីសម្ពោធស្នាដៃថ្មីរបស់ផលិតកម្មអិលឌីជាផ្លូវការរឿង “នាឡិកាដាស់វិញ្ញាណ៣យ៉ាងកក្រើកពេញផ្សារទំនើប អ៊ីអន២សែនសុខ ។

រឿង “នាឡិកាដាស់វិញ្ញាណ” បានប្រកាសជាផ្លូវការនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅកម្ពុជាចាប់ពីថ្ងៃទី២១ខែវិច្ឆិកានេះតទៅ ខណៈ LDធ្វើឡើងដោយមានគុណភាពកម្រិតអន្តរជាតិដើម្បីត្រៀមខ្លួនចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តអន្តរជាតិយ៉ាងតិច៦ប្រទេសក្នុងតំបន់អាស៊ានផងដែរ។

ថ្លែងក្នុងពិធីសម្ពោធកាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នា២០១៩នេះ ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានលើកឡើងថា រឿងនេះនឹងធ្វើឱ្យមានការភ្ញាក់ផ្អើល និងសាទរចំពោះផលិតករកម្ពុជា ដែលបានសម្រិតសម្រាំងស្នាដៃពិសេសរហូតបណ្តារោងភាពយន្តជាច្រើនប្រទេសមានការចាប់អារម្មណ៍ បើទ្វារស្វាគមន៍ភាពយន្តរបសកម្ពុជា ។

កន្លងមកផលិតកម្មលោកបាន ផលិតភាពយន្តប្រមាណជិត៣០រឿងរួចមកហើយ ដែលភាគច្រើនទទួលបានជោគជ័យលើទីផ្សារក្នុងស្រុកខ្លាំង ហើយលោកបានសន្សំថវិកាដែលទទួលបានពីការផលិតភាពយន្តកន្លងមកមក បណ្តាក់ទុនផលិតភាពយន្តខ្នាតធំលើកដំបូងសម្រាប់ផលិតកម្មលោកឡើង។

លោកបានបន្តថា ការចាយពេលក្នុងការផលិតសរុបរយៈពេលជាងមួយឆ្នាំ ភាពយន្តនេះត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសដើម្បីគុណភាពខ្ពស់មួយដើម្បីចូលរួមប្រកួតប្រជែងទីផ្សារក្រៅស្រុក។លោកលើកឡើងថា ភាពយន្តនេះនឹងចាកបញ្ចាំងនៅរោងផាពយន្តនៃបណ្តាប្រទេសក្នុងតំបន់ ដូចជា ប្រទេស ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប្រ៊ុយណេ ជាដើម ហើយក៏មានបណ្តាប្រទេសមួយចំនួនទៀតបាននឹងកំពុងស្ថិតក្នុងការចចារនៅឡើយ។ លោកថាចាយទុនជាង៤០ម៉ឺនដុល្លារអាមេរិក បើពឹងលើចំណូលក្នុងស្រុកគឺនឹងខាតច្រើន ហើយការចេញចាក់បញ្ចាំងនៅលើទីផ្សារក្រៅស្រុកពេលនេះក៏លោកនៅរងចាំលទ្ធផលនៅឡើយ។

លោកបានបញ្ជាក់ថា ឱកាសនេះគឺជាការបើកផ្លូវមួយសម្រាប់ផលិតករក្នុងស្រុកដ៏ទៃទៀតដែលចង់បានបទពិសោធន៍ថ្មីលើទីផ្សារក្នុងស្រុក ដែលលោកថាបើទោះបីជាខាត បង់ច្រើនលើការផលិតនេះលោកនឹងនៅតែបន្តចិញ្ចឹមចិត្តបន្តផលិតភាពយន្តថ្មីខ្នាតធំមានគុណភាពប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ តាមរយៈការសន្សំថវិកាចំណេញពីការផលិតភាពយន្តបន្តទៀត៕B/