តារាជាច្រើនដួង នឹងបង្ហាញខ្លួន នៅផ្សារទំនើប The Bridge

226
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖
តារាសម្តែង តារាចម្រៀង ព្រមជាមួយនិងតារា TikTok ជាច្រើនរូបនិង បង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធជាផ្លូវការ ផ្សារទំនើប The Bridge Lifestyle Mall ដែលស្ថិតនៅលើអាគារដ៏អស្ចារ្យ នៅខាងក្រោយណាហ្គាវើល ជិតកោះពេជ្រ នៅថ្ងៃ ទី៨ ខែវិច្ឆិកា ២០១៩ មុនថ្ងៃអុំទូក មកដល់។ តារាល្បីៗ អ្នកមានប្រជាប្រិយភាពក្នុង សង្គម និងទទួលបានការអញ្ជើញអោយចូលរួម ជាភ្ញៀវកិត្តិយស ដើម្បីធ្វើអោយកម្មវិធី មានភាពគគ្រឹកគគ្រេង។

តារាដែលរួមក្នុងកម្មវិធីមានដូចជា តារាសម្តែងអ្នកនាង ភិន សុដាលីស, កញ្ញា Sura, កញ្ញា Stella, កញ្ញា New Sreyna, លោក Seak, លោក Rainiedara កញ្ញា Anna និងតារាហ្វេសប៊ុកល្បីៗជាច្រើនរូបទៀត។ តារាទាំងនេះ នឹងបង្ហាញខ្លួនថតរូប ចាប់ពីម៉ោង២រសៀលថ្ងៃទី៨ វិច្ឆិកា តទៅ អមដោយការលេងហ្គេម និងមានការ Show សប្បាយៗជាច្រើនទៀត ដើម្បីកងរំពងថ្ងៃសម្ពោធផ្សារដ៏ធំ និងទំនើបអស្ចារ្យមួយនេះ។

ផ្សារកម្រិតអន្តរជាតិ The Bridge Lifestyle Mall ក៏និងប្រកាសកាត់ខ្សែបូ បើក សម្ពោធ នៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង២រសៀលតទៅ ក្រៅពីមាន វត្តមាន ឥស្សរជនល្បីៗ តារាសិល្បៈ និងអ្នកលេងហ្វេសប៊ុកល្បីៗ ដែលគេរំពឹងថា នឹង បង្ហាញខ្លួនយ៉ាងកុះករផងដែរ។ តារាទាំងនេះ មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយ ដល់ហ្វេនៗរបស់ខ្លួនក្នុងថ្ងៃបើកសម្ពោធប៉ុណ្ណោះទេ តែក៏នឹងនាំផ្លូវអ្នកចូលរួមអោយ ស្គាល់ ពីចំណុចពិសេសនៅក្នុងផ្សារទំនើបនេះ ដែលមានដូចជា ភោជនីយដ្ឋាន ហាង ភេសជ្ជៈ ហាងសំលៀកបំពាក់ ដ៏ល្អប្រណីតលំដាប់កំពូលរបស់ពិភពដែលកំពុងបើក ដំណើរការនៅក្នុងផ្សារនោះផងដែរ៕